អ៊ីតាលី៖ ខែ្សប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទី ២គ្រាប់ ដែលមាន១គ្រាប់ ជាគ្រាប់ដ៏អស្ចារ្យ ក្នុងជ័យជម្នះ ៣-០ ទៅលើ Juventus ក្នុងជើងទី១ វគ្គ ១/៤ផ្ដាច់ព្រ័ត្រ ពានរង្វាន់ Champions League ។ 

Cristiano Ronaldo

បើកឆាកត្រឹមនាទី៣ Ronaldo ស៊ុតឲ្យក្រុមរបស់ Zidane នាំមុខមុន រហូតដល់នាទី៦៤ ក្នុងតង់ទី២ Ronaldo ក៏បានបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់ដ៏អស្ចារ្យ ពោលគឺ រូបគេលោតកាប់បកចេកពីក្រោយ ខណៈគ្រាប់ចុងក្រោយរកបានដោយខែ្សការពារ Marcelo នាទី៧២។

ចប់ការប្រកួតក្រុម Real Madrid យកឈ្នះក្រុម Juventus ក្រៅដី ក្នុងជើងទី១ ដោយលទ្ធផល ៣-០។

គួរឲ្យដឹងដែរថា ការប្រកួតជើងទីពីរនៅទឹកដី Real Madrid នឹងត្រូវធ្វើឡើងចំថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ៕ 

Juventus 0-3 Real Madrid
Juventus 0-3 Real Madrid
Juventus 0-3 Real Madrid
Juventus 0-3 Real Madrid
Juventus 0-3 Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]