ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ពិធីការិនីដ៏ល្បី កញ្ញា ថន លក្ខិណា ទើបតែប្រារព្ធពិធី ឡើងវីឡាថ្មី ដែលមានតម្លៃរាប់ម៉ឺនដុល្លារ កាលពីប៉ុន្មានខែមុននេះ ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ។

អ្វីដែល ពិសេសជាងនេះទៀតនោះ ថ្មីៗនេះដែរ តារាស្រីរូបស្រស់នេះ ក៏បានយកផ្ទះវីឡាថ្មីរបស់ខ្លួន មកថតសម្អាងការ  ដែលមានកញ្ញា ផ្ទាល់ជាម៉ូដែល ជាមួយស្ទីលតុបតែងខ្លួនជាកូនក្រមុំ យ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍។

នេះជាលើកទី១ហើយ ដែលឃើញ កញ្ញា ថន លក្ខិណា បោះទុនធំ ដោយសុខចិត្ត ចំណាយផ្ទះថ្មីដែលទើបនឹងទិញ មកថតបែបនេះ។

ហើយបើទោះជាសាមីខ្លួន មិនប្រាប់ ក៏គ្រប់គ្នា អាចដឹងច្បាស់ថា ម្ចាស់សម្អាងការ មុខជា ត្រូវចំណាយថ្លៃជួលផ្ទះវិឡា ដ៏ធំស្កឹមស្កៃនេះ បន្ថែមពីលើតម្លៃខ្លួន កញ្ញា ជាក់ជាមិនខាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ផ្ទះវីឡា ថន លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា