ភ្នំពេញ៖ កាលពីយប់មិញនេះ សន្ទុះអ្នកចូលមើល រឿងភាគដ៏ល្បី​«បិសាចគួរឲ្យស្រលាញ់» កើនឡើងខ្លាំង ក៏ព្រោះតែអ្នកគាំទ្រ ចង់ដឹងថា សាច់រឿង​ របស់តួអង្គនីមួយៗ នឹងទៅជាបែបណា។

ក្នុងនោះដែរ តួអង្គ ចូចូ ដែលសម្តែង រ៉េត ស៊ូហ្សាណា នៅតែស៊ីឈ្នួលគ្រប់ការងារ ឲ្យតែគេជួលនាង ដូចជា ធ្វើសម្តែងជាហ្វេន ឬទៅថាស្តីឲ្យអ្នកផ្សេងជាដើម។ មិនតែប៉ុណ្ណោះ ការងារថ្មី ដែលនាងទទួលបាន ពីនារីម្នាក់ គឺតម្រូវឲ្យ នាងថាស្តី ប្រពន្ធចុងម្នាក់។ ប៉ុន្តែតាមការពិតទៅ ម្នាក់ដែលនាងទៅថាស្តីនោះ ជាប្រពន្ធដើម ឯអ្នកដែលជួលនាង គឺប្រពន្ធចុងសោះ។

នៅពេលនោះ នាងពិតជាខឹងសម្បារយ៉ាងខ្លាំង ដែលមិនគួរឲ្យចាញ់បោកគេ ដោយមិនអាចទ្រាំបាន នាងបានទះកំផ្លៀងនារីម្នាក់នោះយ៉ាងសាហាវ នៅកណ្តាលផ្សារតែម្តង។

ចង់ដឹងថា​ សាច់រឿង នឹងទៅជាយ៉ាងណា ចាំទស្សនានៅយប់នេះ វេលាម៉ោង ៨យប់តទៅ នៅក្នុងកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV តែមួយគត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]