ភ្នំពេញ៖ ក្រុមហ៊ុន Grab បានបញ្ចូលគ្នាជាមួយក្រុមហ៊ុន Uber នៅអាស៊ី អាគ្នេយ៍ ហើយការរួមបញ្ចូលគ្នានេះក៏គ្របដណ្តប់ លើប្រតិបត្តិការធ្វើដំណើររបស់ក្រុមហ៊ុន Uber នៅកម្ពុជាផងដែរ។ តើនេះមានន័យយ៉ាងដូចម្ដេច ចំពោះអ្នកប្រើប្រាស់សេវាកម្មរបស់ Uber និង សេវាកម្មរបស់ Grab នៅកម្ពុជា?

ចំពោះអ្នកដំណើរ ឬអ្នកបើកបរនៅកម្ពុជានៅក្នុងរយៈពេលដ៏ខ្លីនេះ នឹងមិនមានអ្វីផ្លាស់ប្តូរទេ។ ប្រតិបត្ដិ ការនឹងបន្តដំណើរការជាធម្មតា ហើយខណៈពេលដែល Grab ធ្វើការបញ្ចូលគ្នាជាមួយក្រុមហ៊ុន Uber អ្នកដំណើរអាចរំពឹងថា នឹងទទួលបានសេវាកម្មល្អប្រសើរជាងមុន ជាមួយនឹងចំនួនអ្នកបើកបរច្រើន ក៏ដូចជាជម្រើសមធ្យោបាយធ្វើដំណើរច្រើនជាងមុននៅលើកម្មវិធី Grab ។ ដើម្បីទទួលបានភាពងាយ ស្រួល អ្នកអាចទាញយកកម្មវិធី Grab ឥឡូវនេះបាន ដោយសារតែវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលបានការជូនដំណឹងពីពត៌មានថ្មីៗ តាមរយៈប្រព័ន្ធជូនដំណឹងនៅលើកម្មវិធី។

ទន្ទឹមនឹងនេះដែរ សេវាកម្មរបស់ Uber នឹងបន្តមានវត្តមានរយៈពេលមូយសប្តាហ៍ទៀតក្នុងពេលដែល អ្នកបើកបរ Uber នឹងត្រូវបានដាក់បញ្ចូល នៅក្នុងប្រព័ន្ធទូរស័ព្ទGrab ។ បន្ទាប់ពីនោះ អ្នកនៅតែអាច ឆែកមើលការធ្វើដំណើរចាស់ៗរបស់អ្នក និង ការវាយតម្លៃនៅលើកម្មវិធី Uber ។ គណនី Uber របស់ អ្នក នឹងនៅតែដំណើរការ ហើយនៅតែអាចប្រើប្រាស់បាននៅពេលដែលអ្នកស្ថិតនៅក្នុងប្រទេសណា មួយផ្សេងពីតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រតិបត្តិការរបស់សេវាកម្ម Uber ។

ចំពោះអ្នកប្រើប្រាស់សេវាកម្ម Grab ចំនុចដែលសំខាន់បំផុតគឺនៅដដែល ដែលពួកគេអាចធ្វើការកក់ការ ធ្វើដំណើរប្រចាំថ្ងៃយ៉ាងងាយស្រួល តាមតម្រូវការ ហើយជ្រើសរើសសេវាកម្មដឹកជញ្ជូន ដែលពួកគេ ពេញចិត្ត មិនថាឡាន ម៉ូតូ ឬសេវាកម្មសាកល្បងថ្មីដូចជា GrabTukTuk នៅភ្នំពេញ ក៏ដូចជា GrabRemorque នៅសៀមរាបផងដែរ។ លើសពីនេះទៅទៀត កម្មវិធី Grab អនុញ្ញាតឱ្យអ្នកធ្វើការកក់ មធ្យោបាយធ្វើដំណើរក្នុងពេលអ្នកកំពុងធ្វើដំណើរ មិនថាតែនៅក្នុងប្រទេសកម្ពុជានោះទេប៉ុន្តែនៅ ក្នុងបណ្ដាប្រទេស និងទីក្រុងធំ ៗ នៅអាស៊ីអាគ្នេយ៍ផងដែរ។

តាមរយៈការបញ្ចូលអាជីវកម្មរបស់ក្រុមហ៊ុន Uber, ក្រុមហ៊ុន Grab ក៏នឹងអាចផ្តល់ជូនសេវាកម្មបាន ល្អជាងមុនដល់អ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។ ដោយនៅលើវេទិការបស់ Grab មានចំនួនអ្នកបើកបរ និងអ្នកដំណើរច្រើនជាងមុន មានន័យថាវាអាចកាត់បន្ថយពេលវេលារង់ចាំសម្រាប់អ្នកដំណើរ និង ផ្ដល់ការងារបន្ថែមទៀតសម្រាប់អ្នកបើកបរផងដែរ។

អ្នកដំណើរក៏អាចទទួលបានកាន់តែច្រើនពី Grab ផងដែរ។ ជាមួយនឹង GrabRewards អតិថិជនអាច ទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលមាននៅក្នុងកម្មវិធី Grab ។ ធ្វើដំណើរ សន្សំពិន្ទុ និងប្តូរយក អត្ថប្រយោជន៍ជាច្រើនដូចជាការបញ្ចុះតម្លៃភ្លាមៗ ឬការបញ្ចុះតម្លៃសម្រាប់ការធ្វើការដំណើរបន្ទាប់។ លើសពីនេះទៀត Grab ក៏មានលក្ខណៈពិសេសដូចជា GrabPay ដែលអាចឱ្យអ្នកដំណើរធ្វើការ ចំណាយលើការធ្វើដំណើរដោយពុំមានការប្រើប្រាស់សាច់ប្រាក់។

ធ្វើការដើម្បីអនាគតដ៏ល្អប្រសើរ 

នៅពេលអនាគត Grab នឹងបោះជំហានឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការរីកចម្រើន ដើម្បីបម្រើ ដល់ប្រជាជន សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេ មិនថាជាការធ្វើដំណើរ ការចំណាយ ឬ រកចំណូលសម្រាប់គ្រួសាររបស់ពួកគេ។ Grab ក៏នឹងពង្រីកសេវាកម្មក្នុងតំបន់របស់ខ្លួនឱ្យបានកាន់តែ ឆាប់រហ័សដូចជា GrabBike, GrabTukTuk និង Grab Remorque ក៏ដូចជាស្វែងរកនូវឱកាសដើម្បីចាប់ ផ្តើមដំណើរការសេវាកម្មផ្សេងៗទៀត ដែលមានគោលបំណងលើកកម្ពស់ការរស់នៅ និងផ្តល់ការងារ បន្ថែម ផ្ដល់ភាពងាយស្រួល និងធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់សហគមន៍កម្ពុជា។

Grab និង Uber កំពុងធ្វើការជាមួយគ្នាដើម្បីបញ្ជូនអ្នកបើកបររបស់ Uber ទៅក្នុងវេទិការបស់ Grab ។ អ្នកបើកបររបស់ Uber អាចស្វែងយល់ពីរបៀបចុះឈ្មោះ ដើម្បីក្លាយជាអ្នកបើកបររបស់ Grab តាម ប្រព័ន្ធអ៊ីនធឺរណែត តាមរយៈ 
www.grab.com/kh/comingtogether

សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់: https://www.grab.com/kh/   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]