ភ្នំពេញ៖ ផ្តើមពីអតីត Freshie Girl មួយរូប ដែលមានសម្បុរខ្មៅស្រអែមស្រស់កញ្ញា យ៉ែម ស្រីពេជ្រ បច្ចុប្បន្នបានប្រែខ្លួនក្លាយមកជា តារាសម្តែងស្រីដ៏ឆ្នើម និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបប្រចាំនៅក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ។

ហើយនាងក៏បានគ្រងតំណែង ជាតួឯកស្រីមកជាច្រើនរឿងណាស់មកហើយដូចជារឿង «កូនក្រមុំលោកមេឃុំ» រឿង «ភ្លើងស្នេហ៍ ភ្លើងឬស្យា» រឿង «ចម្ការម្លប់ស្នេហ៍» ជាដើម។

ទន្ទឹមនឹងនេះតារាសម្តែងកញ្ញា យ៉ែម ស្រីពេជ្រ សព្វថ្ងៃក៏កំពុងតែទទួលបាននូវប្រជាប្រិយយ៉ាងខ្លាំងផងដែរ តាមរយៈការដើរតួសម្តែងជាតួឯកស្រីនៅក្នុងរឿង «នេះឬជីវិត»។

ជាក់ស្តែង នៅពេលចូលរួមក្នុងកម្មវិធីសង្ក្រាន្តវិទ្យាល័យជម្ពូវ័ន កញ្ញា យ៉ែម ស្រីពេជ្រ ស្រាប់តែបានជួបជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់។

ដោយក្នុងនោះ ពួកគេបាននិយាយពីការនិយមចូលចិត្តរបស់ខ្លួន ទៅលើការសម្តែងរបស់នាងយ៉ាងខ្លាំង ដោយប្រាប់ត្រង់ៗថាពេញចិត្តការសម្តែងខ្លាំង ត្រង់ពេលលេងជាតួឯកស្រីកាចក្នុងរឿង «នេះឬជីវិត» តែម្តង។

ឮបែបនេះហើយធ្វើឱ្យកញ្ញា យ៉ែម ស្រីពេជ្រ រំភើបសប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ញញឹមបិទមាត់មិនជិតតែម្តង ព្រោះតែមានអ្នកគាំទ្រស្រលាញ់ចូលចិត្តនូវការសម្តែងរបស់ខ្លួនខ្លាំងដល់ថ្នាក់នេះ៕

ទស្សនាវីដេអូខាងក្រោមដោយមេត្រី៖ 

កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ សម្តែងក្នុងរឿង «នេះឬជីវិត»
កញ្ញា យ៉ែម ស្រីពេជ្រ សម្តែងក្នុងរឿង «នេះឬជីវិត»
កញ្ញា យ៉ែម ស្រីពេជ្រ សម្តែងក្នុងរឿង «នេះឬជីវិត»
កញ្ញា យ៉ែម ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ