កាលពីអាទិត្យមុន  បុរសហាណូយម្នាក់ ត្រូវបានអ្នកដំណើរថតជាវីដេអូបាន ខណៈពេលដែលបុរសនេះ បានបើកម៉ូតូដោយប្រើជើងម្ខាង និងត្រូវប៉ូលីសផាកពិន័យយ៉ាងធ្ងន់ធ្ងរ។

វីដេអូ ៣នាទី ត្រូវបានគេផ្សាយជាសាធារណៈ នៅក្នុង YouTube កាលពីថ្ងៃទី ២៣ ខែតុលា ដែលបុរសនេះ បានដោះអាវរបស់ខ្លួន និងចុចទូរស័ព្ទ ក្នុងអំឡុងពេលដែលខ្លួនកំពុងតែ បើកម៉ូតូ ដោយប្រើប្រាស់ជើងតែម្ខាង (មិនបានប្រើដៃ) នៅលើផ្លូវ Ngoc Hoi ក្នុងសង្កាត់ Thanh Tri ភាគខាងត្បូងឆៀង ខាងកើតនៃហាណូយ ប្រទេសវៀតណាម។ បន្ទាប់ពីធ្វើការសើុបអង្កេត ប៉ូលីសនៅក្នុងតំបន់បានកំណត់ អត្ដសញ្ញាណច្បាស់លាស់ នៃអ្នកបើកបរ ដែលបុរសនេះមានឈ្មោះថា Nguyen Dung Hung ជាអ្នករស់នៅក្នុងតំបន់នេះ មានអាយុ ៣២ឆ្នាំ។ នៅក្នុងនេះផងដែរ បុរសនេះក៏បានសារភាពប្រាប់ថា បុរសដែលនៅក្នុងវីដេអូនេះ គឺជារូបគេផងដែរ។

យោងទៅតាមរបាយការណ៍របស់ប៉ូលីសបាន បញ្ជាក់ឲ្យដឹងថា បុរសនេះបានទិញម៉ូតូបង់រំលោះ ពីសង្កាត់ Dong Da កាលពីឆ្នាំ ២០០៩ ប៉ុន្ដែ បុរសមិនទាន់បានសិទ្ធពេញលេញក្នុង ការធ្វើជាម្ចាស់ម៉ូតូនោះទេ។

ទោះជាយ៉ាងណា បុរសនេះត្រូវបានពិន័យជាទឹកប្រាក់ ៧ លានដុង ស្មើរនឹង ៣៣៦ដុល្លារអាមេរិក ពីបទប្រឆាំងនឹងសុវត្ថិភាពចរាចរណ៍ និង ពីបទបំផ្លាញម៉ូតូអ្នកដទៃ ខណៈពេលដែលខ្លួនមិនទាន់ជាម្ចាស់ កម្មសិទ្ធ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]