អ៊ីតាលី៖ អ្នកដឹកនាំក្លិប Juventus ថា គ្រូបង្វឹកលោក Massimiliano Allegri បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបង្វឹកក្រុម Chelsea បើលោក Antonio Conte ត្រូវបានគេបណ្តេញចេញពីតំណែង។

អ្នកដឹកនាំក្លិប Juventus លោក Giuseppe Moratta បានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រដូវកាលនេះប្រហែលជា រដូវកាលចុងក្រោយហើយ ដែលលោក Massimiliano Allegri ធ្វើជាគ្រូបង្វឹកក្រុម Juventus ។ 

លោក Moratta ថា គ្រូបង្វឹកលោក Allergri មានបំណងចង់ចាកចេញពីក្រុម Juventus តាំងតែពីរដូវកាលមុនមកម្ល៉េះ ដោយសារតែ កាលនោះក្រុម Arsenal បានទំនាក់ទំនងមកលោក Allergri ដើម្បីបង្វឹកជំនួសលោក Arsene Wenger ។ ប៉ុន្តែរឿងនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយអ្នកដឹកនាំក្លិប Arsenal បានសម្រេចចិត្តចុះកុងត្រាថ្មី ជាមួយគ្រូបង្វឹកវ័យចំណាស់ទៅវិញ។ 

លោក Moratta បានរៀបរាប់បន្តថា រដូវកាលនេះប្រហែលជាលោក Allergri នឹងចាកចេញពី Juventus មែនទែនហើយ ដោយសារតែ គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះ បានចាប់ផ្តើមជួលគ្រូឲ្យមកបង្រៀនភាសាអង់គ្លេស ហើយក៏លេចឮថា ក្រុម Chelsea កំពុងតែស្វែងរកគ្រូបង្វឹកជំនួសលោក Antonio Conte ដែរ។

ដូច្នេះមានន័យថា លោក Allergri ប្រហែលអាចជាបេក្ខជនមួយរូបដែលក្រុម Chelsea មានចំណាប់អារម្មណ៍ទៅលើហើយ។ 

លោក Allergri និង​ លោក Moratta

គួរឲ្យដឹងថា តាមប្រភពមួយចំនួនបានបង្ហើបថា លោក Antonio Conte នឹងមិនព្រមចុះចេញពីតំណែងដោយឯកឯងទេ ព្រោះគាត់នឹងត្រូវខាតបង់ប្រាក់ជាច្រើន តែបើក្រុម Chelsea សម្រេចបណ្តេញគាត់ពីតំណែង នោះពួកគេនឹងត្រូវបង់ឲ្យលោក Conte យ៉ាងហោចណាស់ ក៏ជាង ១១លានដុល្លារដែរ ៕

លោក Allergri និង​ លោក Conte
លោក Antonio Conte

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]