អង់គ្លេស៖ ខែ្សបម្រើរបស់ក្រុម Manchester City កីឡាករ Kevin de Bruyne បាននិយាយថា ខ្លួនគួរតែឈ្នះជ័យលាភី កីឡាករល្អជាងគេប្រចាំឆ្នាំ ជាងខែ្សប្រយុទ្ធ Mohamed Salah របស់ Liverpool។

ខែ្សបម្រើសញ្ជាតិបែលហ្ស៊ិក រូបនេះ មានទម្រង់លេងយ៉ាងល្អ គួរឲ្យកត់សម្គាល់នូវរដូវកាលនេះ ដោយបានជួយឲ្យក្រុមរបស់លោក Pep Guardiola ឈ្នះ League Cup និងអាចលើកពាន Premier League ថែមទៀតផង នាចុងសប្ដាហ៍នេះ ប្រសិនបើពួកគេអាចយកឈ្នះក្រុមបិសាចក្រហម Manchester United ។  

Kevin de Bruyne

អតីតកីឡាកររបស់ក្រុម Chelsea រូបនេះ អាចបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមបានចំនួន ២០គ្រាប់ និងស៊ុតបញ្ចូលទីចំនួន ១១គ្រាប់ហើយ ដែលស្ថិតិនេះ បានធើ្វឲ្យគេគិតថា ខ្លួនសមនឹងឈ្នះជ័យលាភីកីឡាករឆ្នើម ជាងខែ្សប្រយុទ្ធ Salah ដែលរកបាន ៣៧គ្រាប់ គ្រប់កម្មវិធីឲ្យ Liverpool។

រូបគេនិយាយថា៖ «ខ្ញុំមានអារម្មណ៍រីករាយចំពោះខ្លួនឯង។ ខ្ញុំរីករាយជាមួយនឹងទម្រង់ដែលខ្ញុំកំពុងលេង។ ខ្ញុំមិនដែលគិតថា ខ្ញុំធើ្វបានល្អខ្លាំងនោះឡើយរដូវកាលនេះ។ ប្រសិនបើខ្ញុំឈ្នះ (ពានកីឡាករល្អ) វានឹងល្អសម្រាប់ខ្ញុំ និងក្រុមទាំងមូល។ ខ្ញុំគិតថា សឹងតែគ្រប់ការប្រកួតទៅហើយ ដែលទម្រង់លេងខ្ញុំមិនដែលធ្លាក់ចុះ ដូច្នេះហើយខ្ញុំគិតថា ខ្ញុំអាចរក្សាទម្រង់លេងបានថេរ ហើយនេះជាអ្វីដែលខ្ញុំរីករាយជាមួយខ្លួនឯង» ៕ 

Kevin de Bruyne
Mo Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]