កាលពីពេលថ្មីៗនេះ វីដេអូមួយដែលបាន ឆ្លុះបញ្ចាំងពី ដាក់បន្ថែមរបស់ម្យ៉ាង នៅក្នុងដើមទ្រូង ដើម្បីបន្លំភ្នែកអ្នកដទៃ ថាមានដើមទ្រូងស្អាត ត្រូវបានទស្សនិកជាច្រើន ចាប់អារម្មណ៍លើវីដេអូនេះជាខ្លាំង។

យ៉ាងណាមិញ នៅក្នុងវីដេអូនេះ គឺមានតារាម៉ូដែលស្រីដ៏ស្រស់ស្អាតគឺ អ៊ីល (lli Cheng) ដែលមានអាយុ ១៩ឆ្នាំ ជាអ្នកបង្ហាញពីផលិតផលមួយនេះ សម្រាប់ដាក់បន្ថែមនៅក្នុងដើមទ្រូង ដើម្បីឲ្យមើលទៅកាន់ តែស្រស់ស្អាត។ យ៉ាងហោចណាស់ក៏មានមនុស្សជាង ២.៤ លាននាក់ បានចុចមើលវីដេអូនេះ ក្នុងរយៈពេល តែមួយខែប៉ុណ្ណោះ យោងទៅតាមការដកស្រង់ពី គេហទំព័ររបស់ម៉េលឌេលលី។ ជាមួយនឹងមុខស្រស់ស្អាត និងកាយវិការដ៏ទន់ភ្លន់ នាងបានទាក់ទាញមនុស្សកាន់ តែជាច្រើនឡើង ក្នុងការចុចចូលមើល វីដេអូនាង ខណៈពេលដែលនាង ថតវីដេអូនេះ នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់នាង។ អ្វីដែលពិសេសនោះ គឺនាងជាអ្នកផ្សាយពាណិជ្ជកម្មអាវទ្រនាប់ និងបានបង្រៀនទស្សនិកជន ឲ្យយល់ដឹងពីវីធីធ្វើយ៉ាងណា ឲ្យដើមទ្រូងមានសភាពដូចជា ភ្នំ និងមូលក្រឡំ។ 

តើប្រិយមិត្ដយល់ថា របស់ទាំងនេះពិតជាអាច ធ្វើដើមទ្រូង មានសភាពស្រស់ស្អាត ដូចជាធម្មជាតិមែនទេ? ម្យ៉ាងវិញទៀត តើការផ្សាយពាណិជ្ជកម្មបែបនេះ ពិតជាត្រឹមត្រូវតាមក្រមសីលធម៌ មែនទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]