អាល្លឺម៉ង់៖ កីឡាករ James Rodriguez ដែលក្លិប Bayern Munich បានខ្ចីជើងរយៈពេល ២រដូវកាល ពីក្រុម Real Madrid បានបង្ហាញទម្រង់លេងយ៉ាងល្អប្រសើរនៅក្នុងក្របខ័ណ្ឌ Bundesliga ។

ក្នុងពេលនេះដែរ នាយកប្រតិបត្តិរបស់ក្លិប Bayern Munich លោក Karl-Heinz Rummenigge បានបញ្ជាក់ថា ក្លិបនឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីរក្សាទុកកីឡាករ James Rodriguez ឲ្យប្រកបអាជីពក្នុងប្រទេសអាល្លឺម៉ង់ជាបន្តទៀត។

បើយោងតាមសារព័ត៌មាន Marca ក្រុមយក្សនៅអាល្លឺម៉ងមួយនេះ អាចនឹងចំណាយប្រាក់ប្រមាណជា ៥១លានដុល្លារអាមេរិក ដើម្បីទិញខ្សែបម្រើសញ្ជាតិកូឡុំប៊ី រូបនេះ ពីក្លិបអធិរាជស Real Madrid ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក Rummenigge បានលើកឡើងថា៖ 

កីឡាករ James Rodriguez
«កីឡាករ James Rodriguez បានសម្របខ្លួនយ៉ាងឆាប់រហ័ស ហើយគេក៏កំពុងជួយក្រុមច្រើនផងដែរ។ ក្នុងកិច្ចសន្យាយើងមានជម្រើស ដើម្បីទិញគេដាច់ ហើយយើងក៏នឹងទិញគេតែម្តង» ៕
James Rodriguez ពេលនៅលេងឲ្យ Real Madrid
លោក Karl-Heinz Rummenigge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]