ភ្នំពេញ៖ កាលពីម្សិលមិញ កំពូលតារាចម្រៀងលំដាប់ប្រទេស លោក ព្រាប សុវត្ថិ បានបញ្ចេញបទចម្រៀងសម្រាប់អបអរ ពិធីចូលឆ្នាំខ្មែរ ជាមួយកូនប្រុសរបស់ខ្លួន ជាលើកដំបូង មានចំណងជើងថា «ចង្វាក់ប៉ឺតៗ» ដែលបង្កភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងខ្លាំង នៅលើបណ្តាញសង្គម។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសសម្រាប់បទចម្រៀង «ចង្វាក់ប៉ឺតៗ» មួយបទនេះផងដែរ គឺមានការនិពន្ធផ្ទាល់យ៉ាងពិសេស ដោយកូនប្រុសរបស់លោកព្រាប សុវត្ថិទាំង២ ដោយលោក សុវត្ថិ មុនីវណ្ណ ជាអ្នកនិពន្ធទំនុកច្រៀង ឯចំណែកលោក សុវត្ថិ មុនីនាគ ជាអ្នកនិពន្ធបទភ្លេង។

ក្នុងនោះដែរ ភាពភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរដល់សមត្ថភាព កូនប្រុសរបស់លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងចំណូលថ្មី និងវ័យក្មេងសោះ ប៉ុន្តែដុងខាងសិល្បៈរបស់ពួកគេមិនធម្មតា ចេះស្ទើរតែគ្រប់ជំនាញទៅហើយ។

ទោះជាយ៉ាងណាក្តី បទចម្រៀង «ចង្វាក់ប៉ឺតៗ»នេះ កំពុងតែត្រូវចិត្ត និងទទួលបានពាក្យសរសើរយ៉ាងច្រើនមែនទែន ពីសំណាក់អ្នកលេងបណ្តាញសង្គម ហើយថែមទាំងមានការ Share យ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖

«ចង្វាក់ប៉ឺតៗ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ សិរីវុឌ្ឍ