អង់គ្លេស៖ Paul Pogba គឺជាកីឡាករមួយរូប ដែលពិភពលោកកំពុងតែផ្តោតការចាប់អារម្មណ៍ បន្ទាប់ពីរូបគេបានឡើងទម្រង់លេងយ៉ាងខ្លាំង កាលពីលេងនៅក្នុងក្លិប Juventus និងបន្ទាប់ពីរូបគេបានវិលត្រលប់មកក្រុមចាស់ Manchester United វិញ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ខ្សែបម្រើសញ្ជាតិបារាំង រូបនេះ ក៏បានបង្ហាញពីអារម្មណ៍ ក៏ដូចជាក្តីសុបិនរបស់ខ្លួនឯងថា នៅលើពិភពលោកនេះ កីឡាករចំនួន ៣រូប ដែលរូបគេចង់លេងជាមួយគឺរួមមាន កីឡាករ Neymar របស់ក្លិប PSG កីឡាករ Lionel Messi របស់ក្លិប Barcelona និងកីឡាករ Cristiano Ronaldo របស់ក្លិប Real Madrid ។

ជាមួយគ្នានេះ កីឡាករ Paul Pogba ក៏បានបញ្ជាក់ដែរថា ទោះបីជាខ្លួនមានក្តីសុបិនចង់លេងជាមួយកីឡាករទាំង ៣រូបខាងលើនេះមែន ប៉ុន្តែខ្លួនមិនមានបំណងចង់ចាកចេញ ពីក្លិបបិសាចក្រហម Man United នោះឡើយ៕ 

កីឡាករ Paul Pogba
កីឡាករ Neymar
កីឡាករ Lionel Messi
កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]