បរទេស៖ ទាំង Isco និង Marco Asensio សុទ្ធតែបង្ហាញទម្រង់លេងយ៉ាងល្អ ដល់ក្រុមជម្រើសជាតិ អំឡុងការប្រកួតមិត្ដភាព កាលពីសប្ដាហ៍មុន ហើយនេះគឺជាមូលហេតុដែលអ្នកគាំទ្រភាគច្រើន ចង់ឲ្យពួកគេលេងក្នុងជម្រើសដំបូងផងដែរ។ 

Isco និង Marco Asensio

Real Madrid នឹងត្រូវទៅសួរសុខទុក្ខក្រុមសេះបង្គង់ Juventus នៅវេលាម៉ោង ១:៤៥នាទីរំលងអធ្រាត្រនេះ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅក្នុងប្រទេសអ៊ីតាលី។

បើយោងតាមការស្ទង់មតិ របស់កាសែតអេស្ប៉ាញ Marca ទៅលើអ្នកគាំទ្រជាង ៦ម៉ឺននាក់ បានបង្ហាញថា ពួកគេចង់ឲ្យ Isco និង Asensio ជាប់ជម្រើស ១១នាក់ដំបូង។

តាមប្រព័ន្ធ ៤-៤-១-១ ពួកគេដាក់ Cristiano Ronaldo ឲ្យប្រយុទ្ធខាងលើម្នាក់ឯង ដោយមាន Isco រង់ចាំគាំទ្រពីក្រោម។ ចំណែកឯ Asensio ត្រូវលេងជាខ្សែបម្រើខាងឆ្វេង ចាប់ដៃគូជាមួយសិស្សច្បង ៣រូប រួមមាន Casemiro, Toni Kroos និង Luka Modric ៕  

ទម្រង់លេងដែលអ្នកគាំទ្រចង់ឃើញ
Isco
Marco Asensio

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]