ភ្នំពេញ៖ កាលពីយប់មិញនេះ តារាសម្តែងស្រីស៊ិចស៊ីកញ្ញា ដួង ម៉ានិច បានរៀបចំធ្វើពិធីជប់លៀងអបអរសាទរថ្ងៃខួបកំណើតរបស់ខ្លួនឆ្នាំនេះ យ៉ាងអធិកអធមតែម្តង។

ដោយក្នុងនោះដែរ គេឃើញមានការរៀបចំលម្អពិធីនេះ ជាមួយនឹងការតុបតែងផ្កាស្រស់ និងនំខេកយ៉ាងស្រស់ស្អាត អមជាមួយការប្រគុំតន្ត្រីពិរោះថែមទៀត។ 

មិនតែប៉ុណ្ណោះកញ្ញា ក៏បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុតពណ៌ស និងពណ៌ផ្កាឈូក ស៊ីដាច់គេមួយកម្មវីធី។

ទន្ទឹមនឹងនេះដែរ តារាសម្តែងកញ្ញា ដួង ម៉ានិច បានអញ្ជើញមិត្តភក្តិជិតស្និទ្ធក្នុងរង្វង់សិល្បៈជាមួយគ្នាឱ្យចូលរួមជាច្រើននាក់ផងដែរ រួមមានដូចជាតារាសម្តែង ទឹម រដ្ឋា សាន សុម៉ាលី កែវ ស្រីនាង ខ្លឹម ស្រីគា ទូច ស្រីល័ក្ខ និងស្វាមី តារាចម្រៀង សុគន្ធ ថេរ៉ាយុ និងអាន គុណកូឡា ជាដើម ព្រមទាំងមិត្តភក្តិជាច្រើននាក់ទៀត។

មិនធម្មតាឯណា ឆ្នាំនេះខួបកំណើតរបស់កញ្ញា ដួង ម៉ានិច ធ្វើឡើងយ៉ាងធំដុំ និងមានអ្នកសិល្បៈចូលរួមមិនតិចនាក់នោះទេ។

គួរឱ្យដឹងផងដែរថា តារាសម្តែងស្រី ដួង ម៉ានិច ទើបតែចូលប្រឡូកនៅក្នុងវិស័យសិល្បៈបានប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែប្រជាប្រិយភាពរបស់នាងហាក់ឡើងស្រឺតៗលឿនខ្លាំងជាងតារាសម្តែងស្រីដទៃទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕

តោះមកទស្សនារូបភាព ក្នុងពិធីជប់លៀងថ្ងៃខួបកំណើតរបស់នាង ដូចខាងក្រោមនេះទាំងអស់គ្នា៖   

ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ដួង ម៉ានិច្ច
ដួង ម៉ានិច
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
អ្នកមកចូលរួមក្នុងពិធីខួបកំណើត ដួង ម៉ានិច យប់មិញ
ពិធីខួបកំណើត ដួង ម៉ានិច
ការប្រគំភ្លេងក្នុងខួបកំណើតដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច