អ្នកសំដែងសៀកជនជាតិអាមេរិកម្នាក់ ឈ្មោះ Wayne Houchin បានទទួលរងនូវការឈឺចាប់ ដោយសារតែភ្លើងបានឆេះសក់របស់គាត់ ក្នុងពេលផ្សាយបន្តផ្ទាល់ លើប៉ុស្ត៍ទូរទស្សន៍មួយ។ យ៉ាងណាមិញ គាត់ត្រូវបានក្រុមការងារនៅទីនោះ ជួយសង្រ្គោះទាន់ពេលវេលា។

យោងតាមសំដីរបស់គាត់បាន ប្រាប់អោយដឹងថា គាត់មិនបានដឹងខ្លួន ទាល់តែសោះថា គាត់ប្រុងនឹងធ្វើបែបនេះមកលើខ្លួន ហើយនេះមិនមែនជាឈុតឆាកដែលត្រូវធ្វើនោះទេ ហើយនេះជាការវាយប្រហារក្នុងបទឧក្រិដ្ឋ។ គាត់បានបន្ថែមទៀតថា ក្រុមការងារនៅទីនោះ ក៏បានជួយគាត់យ៉ាងឆាប់រហ័សផងដែរ បន្ទាប់មកគាត់ក៏ត្រូវបានបញ្ជូនទៅបន្ទប់ សង្រ្គោះបន្ទាន់ ព្រោះថា គាត់បានរលាក ក្បាល មុខ ករ និងដៃស្តាំរបស់គាត់។

សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះហេតុការណ៍នេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]