ភ្នំពេញ៖ តារាចម្រៀង ក៏ដូចជាកវីនិពន្ធដ៏ល្បីឈ្មោះលោក សួន ពិសិទ្ធ កាលពីម្សិលមិញនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបានបញ្ចេញបទចម្រៀងបែបប្រពៃណីមួយបទ សម្រាប់អបអរពិធីចូលឆ្នាំខ្មែរ ជាមួយតារាចម្រៀង Original Song កញ្ញា អេដា មានចំណងជើងថា «នាំប្រពន្ធដើរលេង»

យ៉ាងណាមិញ ភាពភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមហាជនអស់មន្ទិលសង្ស័យអំពីមូលហេតុដែលលោក សួន ពិសិទ្ធ មិនបានចេញ និងនិពន្ធបទចម្រៀងសម្រាប់ចូលឆ្នាំ នៅក្នុងផលិតកម្មរស្មីហង្សមាស ដូចឆ្នាំមុនៗ ព្រោះថានៅពេលនេះ លោកបានមកចាប់ដៃជាមួយតារាចម្រៀង Original Song កញ្ញា អេដា វិញទៅហើយ។

ទោះជាយ៉ាងណាក្តី សម្រាប់ការចាប់ដៃគូជារវាងលោក និងតារាចម្រៀងស្រីស្រស់សោភារូបនេះ ពិតជាធ្វើឲ្យមហាជនប្លែកអារម្មណ៍មែនទែន ជាមួយស្នាដៃដ៏គួរឲ្យសរសើររបស់អ្នកពីរ សម្រាប់បទចម្រៀងចូលឆ្នាំដ៏ពិរោះមួយបទនេះ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

«នាំប្រពន្ធដើរលេង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួន ពិសិដ្ឋ