(ភ្នំពេញ)៖ បន្ទាប់ពីស្នាដៃដំបូងរបស់កុមារី សុខ សុជាតា ដែលមានចំណងជើងថា «ផ្កា» ទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក នៅឱកាសបុណ្យចូលឆ្នាំ ដែលជិតមកដល់នាពេលខាងមុខនេះ ផលិតកម្មហង្សមាស បានចេញចម្រៀងជាច្រើនប្រភេទ ដោយក្នុងនោះ ក៏មានស្នាដៃចម្រៀងលើកទី២ របស់កុមារី សុខ សុជាតា ផងដែរ គឺមានចំណងជើងថា «ចាប់ចាប»។ អ្វីដែលពិសេសនោះ គឺបទចម្រៀងមួយនេះ ទទួលបានការគាំទ្រពីទស្សនិកជន យ៉ាងច្រើនកុះករ និងមានការចែករំលែកតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក។

ជាការកត់សម្គាល់ គេសង្កេតឃើញថា ការបញ្ចេញស្នាដៃលើកទី២ ពីសំណាក់បេក្ខភាពក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» កុមារី សុខ សុជាតា លើកនេះ គីមិនធម្មតាឡើយ ដោយទទួលបានចំនួនអ្នកចូលទស្សនា យ៉ាងច្រើន មិនចាញ់តារាល្បីៗរៀមច្បងនោះទេ ខណៈបទចម្រៀង មានចំណងជើងថា «ចាប់ចាប» នេះ កុមារី សុខ សុជាតា បានសម្តែងយ៉ាងស័ក្តិសម ជាមួយនឹងតួអង្គគ្រប់ប្រភេទ មិនថា ក្មេងប្រុស ឬយាយចាស់នោះទេ ពោលគឺប៉ិនប្រសព្វតែម្តង។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា វីដេអូចម្រៀងមួយនេះ គួរឲ្យចាប់អារម្មណ៍ និងល្អទស្សនាដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា!

​​កុមារី សុខ សុជាតា
​​កុមារី សុខ សុជាតា
​​កុមារី សុខ សុជាតា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា