ភ្នំពេញ)៖ ស្របពេលដែលថ្មីៗនេះ តារាចម្រៀងជើងចាស់ទឹកដមសំឡេងពីរោះរណ្តំចិត្ត លោក សុះ ម៉ាច ទើបតែប្រតិកម្ម ក្រោយពេលមានការយល់ច្រឡំថា ចង្វាក់កន្ទ្រឹមជារបស់ខ្មែរផ្តាច់មុខនោះ ពេលនេះលោកក៏បានបង្ហាញបន្ថែម នូវឯកសារដែលមានពាក់ព័ន្ធ ជាមួយចង្វាក់ និងចម្រៀងមួយនេះ។
បើតាការបញ្ជាក់បន្ថែមរបស់លោក សុះ ម៉ាច បាននិយាយថា «ខ្ញុំសែនរីករាយដែលទទួលបានឯកសារមួយចំនួន ក្រោយពីខ្ញុំបានសរសេរបង្ហោះ ពាក់ព័ន្ធ និងបទកន្រ្ទឹមចង្វាក់កន្រ្ទឹមបន្ថែម ពីការស្រាវជ្រាវរបស់ខ្ញុំ របស់បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ញើមកឲ្យខ្ញុំ។ បើតាមការបញ្ជាក់ឲ្យដឹង ពីបងប្អូនអ្នកចម្រៀងខ្មែរសុរិន្ទ កន្រ្ទឹមមានវត្តមាន នៅអំឡុងសតវត្សរ៍ទី៧របស់បងប្អូននៅខេត្ត ដែលជាប់ព្រំដែន និងខេត្តមួយចំនួន ដែលសព្វថ្ងៃក្លាយជារបស់ថៃ សុរិន្ទ បុរីរម្យ ស៊ីសាកេត!»។
លោក សុះ ម៉ាច លើកឡើងបន្តថា «កន្រ្ទឹមជាចម្រៀងបញ្ជាន់អារក្ស ដែលសព្វថ្ងៃក្លាយជាចម្រៀង ដ៏មានប្រជាប្រិយរបស់បងប្អូនខ្មែរសុរិន្ទ រួមទាំងខ្មែរកណ្តាលផងដែរ តែសោកស្តាយណាស់ ដោយសារខេត្តទាំងនោះ ទៅជារបស់ថៃយើងពិបាក និងយកកន្រ្ទឹមមកគ្រប់គ្រង ជារបស់យើងខ្មែរកណ្តាលផ្តាច់មុខវិញ!»។
អតីតប្រធានសមាគមសិល្បករខ្មែររូបនេះ បានបន្តថា «រីឯថៃក៏គេមិនអាចថា ជារបស់គេដែរ អ៊ីចឹងហើយ យើងក៏ពិបាកនឹងថា ជារបស់យើងតែម្នាក់ដែរ ដូចដែលខ្ញុំសរសេរថា មិនមែនជារបស់ខ្មែរយើងសុទ្ធសាធនោះ គឺហេតុផលអ៊ីចឹងឯង។ តែយ៉ាងណាក៏សូមអរគុណបងប្អូនខ្មែរលើ ដែលថែរក្សាមរតកប្រពៃណី ដូនតាយើងរហូតដល់សព្វថ្ងៃ។ បើខ្មែរលើខ្មែរកណ្តាលរួមគ្នា នោះកន្រ្ទឹមនឹងក្លាយទៅជារបស់យើងផ្តាច់មុខ ថៃក៏មិនអាចថា ជារបស់គេដែរ!»។
លោក សុះ ម៉ាច ក៏បានអំពាវនាវថា «ចូរខ្មែរយើងគ្រប់ជំនាន់ទាំងអស់ នាំគ្នាថែរក្សាមរតកដូនតាយើង ឲ្យបានគង់វង្សទោះខ្មែរនៅទីណាក៏ដោយ ។ សូមទោសផងនូវរាល់កង្វះខាត ដែលខ្ញុំបានសរសេរផុស កន្លងមកមិនបានសព្វជ្រុងជ្រោយ បានអស់សេចក្តី ដែលធ្វើឲ្យបងប្អូនខ្លះ គាត់អានទៅមានការយល់ច្រឡំ!»៕
ប្រភព៖ khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]