ជប៉ុន៖ ក្រុមហ៊ុន Subaru មិនសូវមានឈ្មោះល្បីខាងការបង្កើតបចេ្ចកវិទ្យាថ្មីៗសម្រាប់រថយន្តរបស់គេនោះទេ ដូចនេះហើយមានមនុស្សជាច្រើនបានភ្ញាក់ផ្អើលពេលដែលក្រុមហ៊ុននេះបានប្រកាសថា គេនឹងបំពាក់បច្ចេកវិទ្យាសម្គាល់មុខមនុស្សទៅលើរថយន្ត Forester ២០១៩ របស់គេ។ ហើយគេបានប្រកាសថាបច្ចេកវិទ្យានេះ នឹងអាចឲ្យរថយន្តនេះមើលដឹងថាអ្នកបើកវាកំពុងងងុយគេង  នឿយហត់  ឬក៏មិនចាប់អារម្មណ៍ក្នុងការបើកបរទៀតផង។

រថយន្ត Subaru Forester 2019

បចេ្ចកវិទ្យាថ្មីរបស់ Subaru នេះមានឈ្មោះថា EyeSight ដែលមានន័យថា ក្រសែភ្នែក។  វាមិនមែនជាបច្ចេកវិទ្យាដែលបើកបរដោយស្វ័យប្រវត្តិនោះទេ វាគ្រាន់តែជាបច្ចេកវិទ្យាដែលជួយដល់ការបើកបរ  និងបញ្ចៀសគ្រោះថ្នាក់តែប៉ុណ្ណោះ។ វាអាចគ្រប់គ្រងល្បឿនរថយន្ត និងចាប់ហ្វ្រាំងការពារការទង្គិចជាមួយរថយន្តដ៏ទៃបាន។ ហើយវាអាចដាស់តឿនអ្នកបើកបរពេលដែលងងុយ ឬមិនចាប់អារម្មណ៍ក្នុងការបើកបរ ដោយបញ្ចេញសំឡេងបានទៀតផង។

រថយន្ត Subaru Forester 2019

លើសពីនេះទៀតនោះ វាអាចចំណាំមុខអ្នកបើកបររបស់វាបាន ៥នាក់ ហើយអាចចាំបានថាអ្នកបើកបរនោះចង់បានទីតាំងកៅអី និងសីតុណ្ហភាពបែបណា។ ដូចនេះហើយវានៅតែអាចដំណើរការបានល្អ បើទោះបីជាអ្នកចង់ទិញប្រើជាលក្ខណៈគ្រួសារក៏ដោយ៕

រថយន្ត Subaru Forester 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]