កាលពី១០ឆ្នាំមុន អ្នកវិទ្យាសាស្រ្ដជំនាញ ជាន់ខ្ពស់នៅណាសា NASA លោក ដាវិដ (David Morrison) បានបកស្រាយនូវសំណួរដែលសាធារណៈជនបានសួរ អំពីដើមកំណើតនៃជីវិតលើភពផែនដី ការវិវដ្ដនៃជិវិត និងអាថ៌កំបាំងនៃលោហធាតុ។ ក្រោយមកសំណួរចុងក្រោយ ដែលសាធារណៈជនមានចម្ងល់ ហើយចង់ឲ្យលោក លោក ដាវិដ បកស្រាយនោះគឺ រឿងប្រល័យលោក ២០១២ និងទីបញ្ចប់នៃភពផែនដី ដោយយោងតាមការប៉ាន់ស្មាន ថានឹងមានដំុផ្កាយដ៏ធំសម្បើម និងមកបុកជាមួយ ភពផែនដី។

លោក ដាវីតមានប្រសាសន៍ថា សំណួរទាំងនេះ អាចបង្កើននូវសញ្ញាអាសន្ន ហើយក៏អាចគំរាមកំហែងដល់ មនុស្សឲ្យប្រព្រឹត្តអំពើឃាតកម្ម និងសម្លាប់ខ្លួន។ សំណួរដែលសួរច្រើនជាងគេនោះគឺ “តើថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ជាថ្ងៃបញ្ចប់នៃផែនដី?” លោក ដេវីត មានប្រសាសន៏ថា នេះគឺជាសំណួរដ៏ចំលែក ហើយមិនសមហេតុផល គួរឲ្យអស់សំណើច។ គាត់បានបន្តថា៖ បើកាលពី៤ឆ្នាំមុនវាប្រហែលជាអាច ប៉ុន្ដែមកដល់ពេលនេះហើយ បើវាពិតជាកើតឡើងមែន យើងទាំងអស់គ្នានឹងអាចមើលឃើញ ពន្លឺដែលភ្លឺបំផុតនៅលើមេឃជាមិនខាន។

សរុបទៅ លោកដេវិដបានបញ្ជាក់ថា វាគ្មានអ្វីនឹងគួរឲ្យព្រួយបារម្ភនោះទេ គ្រាន់តែគាត់គ្មានអ្វីមកបញ្ជាក់ ឲ្យឃើញតែប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]