ក្រុងប៉ោយប៉ែត ៖ នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​​​ដើរ​តាម​​​ផ្លូវ​ ​​កាល​ពីវេលា​ម៉ោង​១​១យប់​​ថ្ងៃ​ទី១១ មីនា ២០១២ ​​ស្ថិតក្នុង​សភាព​មិន​​ប្រក្រតី​​​ ហើយ​ត្រូវបាន​ប្រជាពល​រដ្ឋ​​ចោម​រោម​មើល​បន្ទាប់​​មក​បាន​​រាយ​ការណ៍​​ដល់​សមត្ថ​កិច្ច​នាំទៅ​ព្យា​បាល​​នៅគ្លីនិក​​​ឯក​ជន នៅ​​​​ភូមិ​ក្បាល​​ស្ពាន ស​ង្កាត់​​​ប៉ោ​យប៉ែត ។

តាម​ការ​បំភ្លឺ​​ពី​ប្រជា​ពល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​​បាន​ឱ្យ​ដឹង​ថា មុន​ដំបូង​គេឃើញ​នារី​​ម្នាក់​មានអាយុ​​​​​​​ប្រមាណ​២០​ឆ្នាំ ​ស្លៀក​ខោ​ខៅប៊យ​ជើង​វែង​ ពណ៌​ខ្មៅ ​ពាក់​​អាវ​​យឺត​ដៃ​ខ្លី​​ ពណ៌ខ្មៅ ដើរ​តាម​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​ខាង​លើ​​ដោយ​មាន​សភាព​មិន​ប្រក្រតី​បាន​លើក​ដៃ​សំពះ​​​​គេឯង​ក្នុង​គោល​បំណង​ឱ្យ​គេ​ជួយ​ ប៉ុន្តែ​​មិន​អាច​និយាយ​ស្តី​បាន​ឡើយ ។ បន្ទាប់​​មក​ក៏បាន​រាយ​ការណ៍​​ដល់​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត​ ឱ្យ​ចុះ​​ទៅ​ត្រួតពិនិត្យ​តែ​ម្តង​​ ។

លោក​វរសេនីយ៍​ត្រី​ ហ​ម ម៉ុត ​មេបញ្ជា​ក​ារ​​កង​រាជអាវុធហត្ថ​​ក្រុង​ប៉ោយ​ប៉ែត ​បាន​ឱ្យ​ដឹង​ថា នៅពេល​​ដែល​សមត្ថ​កិច្ច​រប​ស់​លោក​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ឃើញ​នារី​រូប​ស្រស់​នោះ​មាន​សភាព​មិន​​ប្រក្រតី​​ដោយ​និយាយ​ស្តី​​មិន​កើត​ក​៏​​បញ្ជា​ឱ្យ​កម្លាំងរបស់​លោក​ជូន​ទៅ​សម្រាក​​​ព្យា​បាល​​នៅគ្លី​និក​ឯកជន​ជា​បណ្តោះ​អាសន្ន​​​សិន ។ ​បន្ទាប់​មកទើប​​ស្រា​វជ្រាវ​រក​ក្រុម​​គ្រួសារ និង​សាច់​ញាតិ​​​ឱ្យ​​មក​ទទួល​យក​ទៅ​ផ្ទះវិញ ។​ ​​លោក​ហម ម៉ុត បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ​នារីរង​គ្រោះ​​​​​​​​​​​​​​​​​មិន​​​អាច​កំណត់​អត្ត​សញ្ញាណ​​ពិត​ប្រាកដ​​បា​​​​​ន​នៅ​ឡើយទេ ដោយ​​នៅ​ក្នុង​ខ្លួន​មិន​មាន​អ្វី​​ជា​សម្គាល់​​បាន​ឡើយ ​ហើយ​ម្យ៉ាង​ទៀត​​​នារី​រង​គ្រោះ​មិន​អាច​​និយាយ​​កើត ។ ​​តាម​ប្រភពពី​គ្រូពេទ​្យ​​នៅគ្លី​និកឯក​ជន​បាន​ឱ្យ​ដឹង​​ថា ​នារី​រងគ្រោះ​​មាន​អាការ​​ទី១ ដូចជា​​ត្រូវ​ថ្នាំ​​របស់​គេ​ហើយ​គេ​យក​ទៅ​​ធ្វើ​បាប ទើប​​អ្នក​ជំងឺ​​មាន​អាការ​ភ័យ​ខ្លាច​​បែប​នេះ និង​ទី​២ គឺអាច​ប្រើ​ថ្នាំ​ញៀន​​លើស​កំណត់​​បណ្តាល​ឱ្យ​​រឹង​ថ្គាម​និយាយ​មិន​កើត​តែ​​មិន​មានអ្វី​​ប៉ះពាល់​​ធ្ងន់​ធ្ងរ​​ដល់​អាយុ​ជីវិត​​ឡើយ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]