ភ្នំពេញ៖ ពិធីបុណ្យសពរបស់តារាកំប្លែងដ៏ល្បីឈ្មោះនាយវីតាមីនសេ ទើបតែបញ្ចប់សព្វគ្រប់ដោយពោរពេញ ដោយភាពទុក្ខសោកយ៉ាងខ្លាំងពីគ្រួសារ ក៏ដូចជាអ្នកគាំទ្រជាច្រើន និងមានការចូលរួមពីអ្នកសិល្បៈទៀត។

ស្របពេលជាមួយគ្នានេះដែរ មានទំព័រហ្វេសប៊ុកមួយបានបង្ហើប និងស្រាវជ្រាវរកតារាកំប្លែង៣នាក់ដែលធ្លាប់សម្តែងជាមួយគ្នា ក៏បានស្លាប់ទាំងអស់គ្នាដែលបើគិតមកទល់នឹងបច្ចុប្បន្ន។

នៅក្នុងនោះក៏មាន តារាកំប្លែងនាយវីតាមីនសេ ដែលទើបស្លាប់ដោយសារតែជំងឺសាហាវកាលពីថ្មីៗនេះដែរ រីឯតារាកំប្លែងដែលសម្តែងរួមជាមួយពីរូបទៀតគឺនាយ វាំងឌឺ និងនាយ ជីវ៉ាន់ ស៊ុយ នោះក៏បានស្លាប់ដូចគ្នា ដោយអ្នកទាំងបីបានសម្តែងនៅក្នុងរឿងកំប្លែងមួយរួមគ្នា។

គូរបញ្ជាក់ផងដែរថា តារាកំប្លែងនាយ វាំងឌឺ និងនាយ ជីវ៉ាន់ ស៊ុយ គឺបានស្លាប់យូរមកហើយ មិនត្រឹមតែប៉ុណ្ណោះវីរៈសិល្បៈទាំងប៉ុន្មាននេះ បានទុក្ខនូវស្នាដៃរបស់ខ្លួនជាច្រើន ទុកជាការចងចាំដ៏ល្អសម្រាប់បណ្តាអ្នកគាំទ្រ៕

ទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព៖ សិល្បករកម្ពុជា

តារាកំប្លែងដែលស្លាប់ទាំង៣
តារាកំប្លែងដែលស្លាប់ទាំង៣
តារាកំប្លែងដែលស្លាប់ទាំង៣
តារាកំប្លែងដែលស្លាប់ទាំង៣
នាយវីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]