ភ្នំពេញ៖ ពិធីករទាំងពីររូប លោកជា វណ្ណារិទ្ធ និងជា វិបុល កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង និងមានហាងឆេងកាន់តែខ្ពស់ ទោះបីជាតារាទាំងពីរដួងនេះ មានប្រពន្ធ និងកូនហើយក្តី។

ជាមួយគ្នានេះដែរ តារាទាំងពីរដួង មានភាពមមាញឹកខ្លាំងនៅក្នុងសិល្បៈពិធីករ ខ្លាំងមិនចាញ់គ្នាប៉ុន្មាននោះទេ រីឯមុខជំនួញការរកស៊ីរបស់តារាទាំងនេះ ក៏កាន់តែរីកចម្រើនមិនធម្មតាដែរ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា តារាទាំងពីរដួងនេះ មិនត្រឹមតែមានឈ្មោះត្រកូលដូចគ្នានោះទេ ថែមទាំងមានមុខមាត់ស្រដៀងគ្នាទៀតនៅពេលដែលគេទាំងពីរដាក់មុខជិតគ្នា មើលទៅដូចជាបងប្អូន នឹងគ្នាយ៉ាងដូច្នោះ ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គម លោកជា វណ្ណារិទ្ធ បានបង្ហោះរូបភាពមួយនេះជាមួយនឹងលោកជា វិបុល ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថាដូចជាគ្នាមែនទែន រហូតសួរថាគេទាំងពីរបងប្អូនគ្នាមែនឫយ៉ាងណា លើសពីនេះលោកក៏បានបញ្ចេញសារយ៉ាងដូច្នោះថា៖

«បងប្អូនខ្លះគាត់សួរខ្ញុំថា «អូនឯង ជា វណ្ណារិទ្ធ បងប្អូនជាមួយ ជា វិបុលនឹងមែន ? តាមពិតគាត់ជា idol របស់ខ្ញុំសោះ »៕

តើប្រិយមិត្តយល់ថាយ៉ាងណា ពួកគេមុខសមនឹងបងប្អូនគ្នាដែលទេ? 

គ្រួសារលោកជា វណ្ណារិទ្ធ
គ្រួសារលោកជា វណ្ណារិទ្ធ
ជា វិបុល និងភរិយា
ជា វិបុល និងភរិយា
ជា វិបុល
ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ និងជា វិបុល ពេលដាក់មុខជិតគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ