ភ្នំពេញ៖ សមត្ថភាព និងទេពកោសល្យនៃការសម្តែង របស់តារាស្រីវ័យក្មេងកញ្ញា ម៉ាក សែនសូនីតា បាននាំឱ្យនាងមានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈ ជាពិសេស នាងតែងគ្រងតំណែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តភាគជាបន្តបន្ទាប់ចាប់តាំងពីប្រឡូកនៅក្នុងវិស័យសិល្បៈកន្លងមក បន្តរហូតដល់បច្ចុប្បន្ននេះ។

ហើយបើនិយាយពីរូបសម្រស់របស់កញ្ញាវិញ ក៏មានភាពស្រស់ស្អាតខ្លាំងដែរ គួរជាទីគយគន់ពីសំណាក់មហាជនទូទៅ និងអ្នកគាំទ្រដែលនិយមចូលចិត្តនាង។

ជាក់ស្តែង នៅក្នុងឈុតសម្លៀកបំពាក់ទាំងស្រស់ស្អាតទាំង ៣ ឈុត និងស្ទីលថតទាំង ៣ ប៉ុស្តិ៍នេះរបស់ ម៉ាក សែនសូនីតា ធ្វើឱ្យសម្រស់នាងកាន់តែមានភាពលេចធ្លោខ្លាំងជាងមុនទៅទៀត មិនចាញ់តារាក្រៅប្រទេសប៉ុន្មាននោះឡើយ។

កំពុងតែស្អាតស្រាប់ហើយ មកបន្ថែមជាមួយនឹងឈុតសម្លៀកបំពាក់ជារបៀបនារីហាយសូរទាំង ៣ ឈុតនេះទៀត ពិតជាធ្វើឱ្យកញ្ញា តូតា កើនសម្រស់ទ្វេដង ក្លាយជាទីស្រលាញ់នៅក្នុងដួងចិត្តអ្នកគាំទ្រ មិនតិចនាក់នោះឡើយ៕

តោះចង់ដឹងថា ៣ ឈុតនេះរបស់នាងស្រស់ស្អាតយ៉ាងណា មកទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖   

កញ្ញា តូតា
កញ្ញា តូតា
កញ្ញា តូតា
កញ្ញា តូតា
៣ ឈុុត ៣ ស្ទីលពី តូតា
៣ ឈុុត ៣ ស្ទីលពី តូតា
៣ ឈុុត ៣ ស្ទីលពី តូតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា