ភ្នំពេញ៖ ប៉ុន្មាននាទីទៀតប៉ុណ្ណោះសាកសព របស់តារាកំប្លែងដ៏ល្បីឈ្មោះនាយវីតាមីនសេ នឹងត្រូវបូជាហើយ ខណៈពេលដែលអ្នកគាំទ្រជាច្រើនពិតជាមានការសោកស្តាយខ្លាំង ក្រោយបាត់បង់តារាកំប្លែងរូបនេះ។

ខណៈពេលឥឡូវនេះដែរ មានការចូលរួមពីសំណាក់អ្នករួមសិល្បៈជាច្រើន ជាមួយនឹងទិដ្ឋភាពគ្រួសាររបស់នាយវីតាមីនសេ កំពុងតែទប់ទឹកភ្នែកពុំបានស្រែកយំពេញវត្ត ក្រោយបានឃើញមុខឪពុក បងប្អូន របស់ខ្លូនជាលើកចុងក្រោយ។

នៅក្នុងនោះដែរ ធ្វើឲ្យភរិយារបស់តារាកំប្លែងរូបនេះ យំសឹងតែសន្លប់ទៅហើយ រួមជាមួយនឹងអ្នកនាងប៉េងប៉ោងផងដែរ។

លើសពីនេះអ្នកគាំទ្រជាច្រើន ពិតជាមានការសោកស្តាយ និងមានតែពាក្យចូលរួមរំលែកទុក្ខតាមរយៈបណ្តាញសង្គមហ្វេសប៊ុក រីឯអ្នកខ្លះទៀតក៏ចូលថវិកាមួយចំនួននៅក្នុងពិធីបុណ្យផងដែរ៕

សាកសពរបស់នាយវីតាមីនសេ នឹងបូជាបន្តិចទៀត
សាកសពរបស់នាយវីតាមីនសេ នឹងបូជាបន្តិចទៀត
សាកសពរបស់នាយវីតាមីនសេ នឹងបូជាបន្តិចទៀត
សាកសពរបស់នាយវីតាមីនសេ នឹងបូជាបន្តិចទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]