កូកាកូឡាគឺជាភេសជ្ជៈដែលទទួលការពេញនិយម និងល្បីបំផុត នៅជុំវិញពិភពលោក ហើយមានអ្នកទទួលទានរាប់សិបលាននាក់ ជារៀងរាល់ថ្ងៃ។ ភេសជ្ជៈកូកាកូឡា មានលក់នៅគ្រប់ទីកន្លែង មិនថា ហាង ភោជនីយដ្ឋាន ឬ តាមដងផ្លូវឡើយ។ យ៉ាងណាមិញ កូកាកូឡា យើងក៏ឃើញមាននូវក្នុងទូភេសជ្ជៈជាច្រើនផងដែរ ដែលនៅបរទេស គឺគេដាក់នៅតាម ទីសាធារណៈ សំរាប់លក់ដល់អតិថិជន ដោយគ្រាន់តែ ដាក់កាក់ប្រាក់ចូល ជាការស្រេច។

ប៉ុន្តែសំរាប់ ទូភេសជ្ជៈរបស់កូកាកូឡាមួយចំនួន ក្នុងរូបភាពខាងក្រោមវិញ មានភាពប្លែក និងគួរអោយទាក់ទាញ ខុសពីទូភេសជ្ជៈទូទៅធម្មតា ដែលយើងធ្លាប់ឃើញ ដោយទូទាំងនោះ មានរូបរាងចម្លែកៗ ថែមទាំងមានមុខងារយ៉ាងអស្ចារ្យថែមទៀតផង ដើម្បីទទួលបានការចាប់អារម្មណ៍ពីអតិថិជន។

បើប្រិយមិត្តចង់ដឹងថា ទូទាំងនោះឡូយប៉ុណ្ណានោះ សូមទស្សនានូវរូបភាព និង វីដេអូ ខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះទូភេសជ្ជៈទាំងអស់នេះ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]