ភ្នំពេញ៖ អ្នកគាំទ្រពេញផ្ទៃប្រទេស រួមទាំងមិត្តសិល្បៈជាច្រើន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថាតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះនាយ វីតាមីនសេ បានស្លាប់ ក្រោយមានជំងឺកាចសាហាវកើតឡើងលើលោក។

សម្រែកស្រែកយំពេញផ្ទះជាមួយនឹងការសោកស្តាយចំពោះក្រុមគ្រួសារ ជាមួយគ្នានេះដែរ សាកសពរបស់តារាកំប្លែងរូបនេះ កំពុងតែរៀបចំឡើងទាំងទុក្ខសោក ដែលល្ងាចថ្ងៃនេះ សាកសពរបស់លោកនឹងបូជានៅល្ងាចថ្ងៃនេះ។

ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានបង្ហោះវីដេអូអនុស្សាវរីយ៍នៅពេលដែលតារារូបនេះនៅរស់ជាច្រើន ជាមួយនឹងការសម្តែងជាច្រើន មិនថានៅក្នុងបទចម្រៀង ឫនៅពេលលេងកំប្លែងនោះទេ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមក្រុមការងារ ដែលធ្លាប់ធ្វើការជាមួយលោក បានបង្ហោះនូវវីដេអូមួយដែលតារារូបនេះស្រលាញ់ និងពេញចិត្តជាងគេ ដោយនៅពេលដែលលោកធ្លាក់ខ្លួនឈឺក៏លោកនៅតែចុចមើល នេះជាសម្តីរបស់កូនៗដែលបានប្រាប់។

នៅក្នុងនោះគឺបទ «សម្បុកឥតមេ» ដែលអត្ថន័យចម្រៀងជាមួយនឹងការសម្តែង ពិតជាមានន័យខ្លាំងមែនទែន ដោយនាយវីតាមីនសេ បានស្រក់ទឹកភ្នែកយ៉ាងខ្លាំងនៅក្នុងបទមួយនេះ ធ្វើឲ្យអ្នកទស្សនាសឹងតែស្រក់ទឹកភ្នែកតាមទៅហើយ៕

ចង់ជា្របច្បាស់ទស្សនាវីដេអូខាងក្រោមនេះ 

នាយ វីតាមីនសេ
នាយ វីតាមីនសេ ក្នុងបទចម្រៀង
នាយ វីតាមីនសេ ក្នុងបទចម្រៀង
នាយ វីតាមីនសេ ក្នុងបទចម្រៀង
នាយ វីតាមីនសេ ក្នុងបទចម្រៀង
នាយ វីតាមីនសេ
នាយ វីតាមីនសេ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]