ភ្នំពេញ៖ ប្រិយមិត្ត អ្នកស្នេហាវិស័យសិល្បៈ រមែងស្គាល់ពី ទេពកោសល្យ  ក៏ដូចរូបសម្រស់ របស់តារាម៉ូដែលស្រី កញ្ញា ប្រាសាទ ដាវិន ជាក់ជាមិិនខាន។

ដោយឡែក ចំពោះកំពូលតារាចម្រៀងស្រី ល្បីលំដាប់ជួរមុខ កញ្ញា មាស សុខសោភា វិញ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង ពីទស្សនិកជន បន្ទាប់ពីនាង បានចេញបទចម្រៀងថ្មីៗជាច្រើន។

ជាក់់ស្ដែង កាលពីយប់មិញនេះដែរ កញ្ញា មាស សុខសោភា ក៏បានតុបតែងខ្លួន យ៉ាងស្រស់ស្អាត ជាមួយម៉ូតរ៉ូបផ្កា យ៉ាងពិសេស ដើម្បីឡើងសម្ដែងលើឆាកតន្ត្រីមួយកន្លែង។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មួយឈុតដែល កញ្ញា រូបស្រស់នេះ បានស្លៀក  គឺជាម៉ូតតែមួយ ដែល តារាបង្ហាញម៉ូត ប្រាសាទ ដាវិន ធ្លាប់បានពាក់ដើរម៉ូត។

យ៉ាងណាមិញ គ្រាន់តែឃើញ តារាស្រីល្បីទាំង២រូបនេះ បង្អួតសម្រស់គ្នាក្នុងឈុតតែមួយដូច្នេះ ក៏មានអ្នកគាំទ្រជាច្រើន កោតសរសើរពីសម្រស់ពួកគេជាខ្លាំង ព្រោះម្នាក់ៗពិតជាមានភាពស្រស់ស្អាត មិនចាញ់គ្នាឡើយ។

គួរបញ្ជាក់ដែរថា ឈុតម៉ូតផ្កាដ៏ទាក់ទាញនេះ គឺជាការច្នៃម៉ូតដោយ លោក oliva kong៕

តោះកុំឲ្យខាតពេល ប្រិយមិត្តជួយដាក់ពិន្ទុមើល៎ ថាពេលដែលពួកគេ ស្លៀកឈុតដូចគ្នាបែបនេះ តើតារាមួយណាដែលមានសម្រស់លេចធ្លោ និងស្រស់ស្អាតជាងគេ?

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
ប្រាសាទ ដាវិន
ប្រាសាទ ដាវិន
ប្រាសាទ ដាវិន
អ្នកច្នៃម៉ូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា