ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៣០ ខែមីនានេះ ក្រុមហ៊ុនស្រាវីស្គី Ballantine’s Finest បានរៀបចំព្រឹត្តិការណ៍ ដ៏កក្រើកមិនធ្លាប់មាននៅទីក្រុងភ្នំពេញ ដោយក្នុងព្រឹត្តិការណ៍នោះ មានការប្រគំតន្រ្តីផ្ទាល់ “Ballantine’s True Music ” ដល់ទៅ៣កន្លែងផ្សេងគ្នាក្នុងពេលតែមួយ ហើយមានអ្នកចូលរួមជាច្រើននាក់។

ក្នុងកម្មវិធីនេះក៏មានវត្តមានរបស់តារាចម្រៀង និងក្រុមតន្រ្តី Original Song រួមមានលោក Tena, Sai និងក្រុមតន្រ្តី Mustache Band មកចូលរូមធ្វើការបកស្រាយបទចម្រៀង Original ល្បីៗរបស់ខ្លួន នៅក្នុង៣ភោជនីយដ្ឋានផ្សេងគ្នាក្នុងពេលតែមួយ។

លក្ខណៈពិសេសរបស់កម្មវិធីនេះ គឺអ្នកចូលរួមតាមភោជនីយដ្ឋាននីមួយៗ អាចមើលឃើញការប្រគំតន្រ្តីនៅភោជនីយដ្ឋានមួយទៀតក្នុងពេលតែមួយ ដោយការ Liveផ្ទាល់ហើយក៏អាចជជែកលេងជាមួយគ្នាតាមរយៈ Live Chat ដែលលេចឡើងលើផ្ទាំងអេក្រង់ LED។

អ្នកចូលរួមក្នុងកម្មវិធីពិសេសនេះ មិនត្រឹមតែអាចអង្គុយស្តាប់ការប្រគំតន្រ្តីផ្ទាល់ ហើយក្រេបរសជាតិស្រា Ballantine’s Finest ដែលមានពណ៌ស្រស់ស្រទន់ និងរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះនោះទេ ពួកគេក៏អាចជជែកលេងដើម្បីបង្កើតមិត្តភាពថ្មី ជាមួយនឹងអ្នកដែលមានរសនិយមដូចគ្នាផងដែរ។

បណ្តោយអារម្មណ៍របស់អ្នកឲ្យទៅតាមសេរីភាព ហើយប្រកាន់ជំហរផ្ទាល់ខ្លួន #STAYTRUE ! 

Tena, Sai និង Mustache Band ប្រគំតន្រ្តីផ្ទាល់៣កន្លែងក្នុងពេលតែមួយ
Tena, Sai និង Mustache Band ប្រគំតន្រ្តីផ្ទាល់៣កន្លែងក្នុងពេលតែមួយ
Tena, Sai និង Mustache Band ប្រគំតន្រ្តីផ្ទាល់៣កន្លែងក្នុងពេលតែមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា