ភ្នំពេញ៖ កំពូលតារាកំប្លែង នាយ វីតាមីនសេ បានទទួលមរណភាព កាលពីវេលាម៉ោង ១២នឹង១៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយជំងឺមហារីកថ្លើម។

ការចាកចេញរបស់ តារាកំប្លែងជើងចាស់រូបនេះ បានធ្វើឲ្យក្រុមគ្រួសារ ជាពិសេសមហាជន មានក្ដីសោកស្ដាយជាខ្លាំង ព្រោះតែលែងបានទស្សនាការលេងកំប្លែង  របស់លោកតាទៀតហើយ។

ជាក់ស្ដែង ឪពុកទើបតែទទួលមរណភាព បាន២ថ្ងៃ ស្រាប់តែកូនប្រុសពៅ លោកតា វីតាមីនសេ បានបង្ហោះសារមួយដែលបង្កប់ដោយ រយលានអត្ថន័យ ធ្វើឲ្យទស្សនិកជន អានហើយសឹងស្រក់ទឹកភ្នែក។

ដោយក្នុងនោះលោកបាន ពោលថា៖ «ថ្ងៃទី២ កូនបានត្រឹម សម្លឹងរូបថតតែប៉ុណ្ណោះ លោកប៉ា»

គ្រាន់តែអានសារនេះភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន ខ្លោចចិត្ត នឹកអាណិត រូបលោកជាខ្លាំង ដែលត្រូវបាត់បង់ឪពុកជាទីស្រលាញ់ ក្នុងពេលយ៉ាងឆាប់រហ័សបែបនេះ ៕

កូនប្រុសពៅ លោកតា វីតាមីនសេ
កូនប្រុសពៅ លោកតា វីតាមីនសេ
លោកតា វីតាមីនសេ
លោកតា វីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]