ឥណ្ឌា៖ ការជ្រកពងរបស់សត្វអណ្ដើកដ៏កម្រមួយប្រភេទ ដែលមានឈ្មោះថា Olive Ridley ត្រូវបានគេរកឃើញជាលើកដំបូង ក្រោយរាប់ទសវត្សរ៍នៅលើឆ្នេរខ្សាច់នៃទីក្រុង Mumbai ដែលជាលទ្ធផលនៃការបោសសម្អាតឆ្នេរខ្សាច់ដ៏ធំមួយ កាលពី២ឆ្នាំមុន។

ប្រភេទអណ្ដើកនេះជ្រកពងម្ដងច្រើនៗណាស់ ហើយកំឡុងពេលប៉ុន្មានខែកន្លងមកនេះ គេបានរកឃើញអណ្ដើក Olive Ridley មកជ្រកពងនៅឆ្នេរសមុទ្រនេះជាង៤សែនដង។

អណ្ដើកលើឆ្នេរខ្សាច់ដែលបានសម្អាតរួច

កាលពីអតីតកាលឆ្នេរនេះ ជាកន្លែងចោលសំរាមដ៏ធំមួយ ហើយមានមនុស្សមួយចំនួនបានស្ម័គ្រចិត្តបោសសម្អាតឆ្នេរ បន្ទាប់មកមានមនុស្សជាច្រើនទៀតដែលរស់នៅតំបន់នោះ ក៏បានស្ម័គ្រចិត្តធ្វើការបោសសម្អាតតាម។

ឆ្នេរមុនការសម្អាត

មេធាវីម្នាក់ដែលជា អ្នកដឹកនាំក្រុមស្ម័គ្រចិត្តនេះមានឈ្មោះថា Afroz Shah បាននិយាយថា «ក្នុងរយៈពេល ៦ ទៅ ៨ សប្តាហ៍ដំបូងគ្មានមនុស្សចូលរួមខ្ញុំទេ បន្ទាប់មកមានមនុស្សប្រុស ២ នាក់បានមកសួរខ្ញុំថា ពួកគេអាចចូលរួមបានទេ? ពេលនោះហើយជាពេលដែលខ្ញុំជឿជាក់ថាការធ្វើឡើងរបស់ខ្ញុំ គឺជាដ៏រឿងជោគជ័យមួយ»៕

ពងអណ្ដើកដែលអ្នកអភិរក្សយកដាក់ក្នុងធុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]