យោងទៅតាមសារព័ត៌មាន របស់សៀងហៃ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានវីដេអូមួយត្រូវបាន លេចចេញពីប៉ុស្ដន៍ទូរទស្សន៍មួយ ដែលវីដេអូកំពុងតែទទួលការ ចាប់អារម្មណ៍ជាខ្លាំងពី សាធារណៈជនជាខ្លាំង។

នៅក្នុងវីដេអូនេះ បានឆ្លុះបញ្ចាំង ពីការប្រកែកគ្នា រវាង អ្នកចូលទស្សនានៅក្នុង កម្មវិធីលេងល្បែងកម្សាន្ដ ដែលល្បែងនេះមានឈ្មោះថា (Bang Bang Bang )និង ម្ដាយរបស់ តារាសិចស៊ី លូលូ ដែលនិយាយទាក់ទង នឹងការអាក្រាតខ្លួន របស់ហ្គេន លូ លូ ដូចជា នៅក្នុងបន្ទប់ទឹកជាដើម។  យ៉ាងណាមិញ នៅក្នុងខែ្សអាត់នេះ ត្រូវបានគេប្រទះឃើញ ពីមូលហេតុដែលធ្វើឲ្យម្ដាយ របស់លូលូ ខឹងសម្បារយ៉ាងខ្លាំងនោះ នោះគឹ ទស្សនិក បានលើកជាសំនួរទៅកាន់ហ្គេន លូ លូ ថារូបភាពអាក្រាតដែលនាង បានផ្សព្វផ្សាយជាសាធារណៈនោះ តើនាងមិនដែលគិតពី សីលធម៌ ឬប្រពៃណី របស់ជនជាតិចិន ដែរមែនទេ? នៅពេលនោះ ម្ដាយរបស់តារានេះ បានស្រែកពីខាងក្រោមឆាកថា តើម្ដាយរបស់អ្នកឯងអាចធ្វើ  អ្នកក្លាយជាតារាដ៏ល្បី និងសិចស៊ី ប្រចាំប្រទេសចិនដែរ ឬទេ? ហើយម្ដាយរបស់អ្នក អាចធ្វើឲ្យអ្នក រកប្រាក់បានរាប់លានដុល្លារ ដែរ ឬអត់? នៅក្នុងនេះផងដែរ ស្រ្ដីជាម្ដាយនេះ បានបន្ដទៀតថា សម្រាប់គាត់ជាម្ដាយ គាត់អាចជួយកូនស្រីគាត់បានហើយ មួយវិញទៀត គាត់មិនត្រឹមតែ ឲ្យកូនគាត់ល្បីដូចជា ឡេឌី ហ្គា ហ្គានោះទេ តែនឹងអាចល្បីដូចជា Marilyn Monroe ដែលជាតារាសិចស៊ី និងល្បីជាងគេប្រចាំអាមេរិក នៅក្នុងទសវត្ស៍រ ឆ្នាំ ១៩៦០ ដូចគ្នា។

ទោះជាយ៉ាងណា កម្មវិធីលេងល្បែងកម្សាន្ដ ត្រូវបានគេបញ្ឈប់ ព្រោះតែកម្មវីធីនេះ មិនបានបង្ហាញពីការអប់រំអ្វីនោះទេ ហើយកម្មវិធីនេះ ត្រូវបានក្រសួងសិល្បះ មិនឲ្យចាក់ផ្សាយព្រោះតែ វាអាចនឹងផ្ដល់ផល អវិជ្ជមានដល់សង្គម។ សម្រាប់អ្នកដឹកនាំកម្មវិធីនេះ ត្រូវបានគេ បញ្ឈប់ដូចគ្នា។

តើប្រិយមិត្ដយល់ថា ពាក្យសម្ដីរបស់ម្ដាយ លូលូ ជាត្រឹមត្រូវដែរ ឬទេ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]