ភ្នំពេញ៖ កាលពីម្សិលមិញនេះ គ្រាន់តែលឺដំណឹងថាតារាកំប្លែងដែលធ្លាប់សម្តែងរួមគ្នា នាយវីតាមីនសេ ត្រូវបានបញ្ជូនមកផ្ទះ នាយកុយ ក៏ប្រញាប់មកដល់ផ្ទះរបស់លោកមុនគេជាមួយនឹងទឹកភ្នែករលីងរលោង ។

ដោយសារតែប៉ុន្មានម៉ោងទៀត នាយកុយ ត្រូវធ្វើដំណើរទៅតាមខេត្ត ដើម្បីលេងល្ខោនបាសាក់នៅក្នុងខេត្តមួយនៅពេលល្ងាច ថែមទាំងបន្ត មានការប្រគុំតន្រ្តីសម័យមួយទៀត ធ្វើឲ្យលោកមិនបានកំដរអ្នកជំងឺ ត្រូវទៅវិញក្តុកក្តួលក្នុងចិត្ត តាមរយៈការ Live វីដេអូរបស់លោក។

ជាការពិត នាពេលព្រឹកមិញនេះលោកមិនទាន់ទៅចូលរូមពិធីបុណ្យសពរបស់មិត្តរួមអាជីពនាពេលព្រឹកនេះ តែទោះជាយ៉ាងណាក្តីលោកក៏បានទៅឆ្លៀតទៅចូលរួមនៅពេលថ្ងៃ ទាំងទឹកមុខក្រៀមក្រំដែលបានបាត់បង់មិត្តដែលធ្លាប់តែធ្វើការជាមួយគ្នា។

គួរបញ្ជាក់ផងដែរ ថានាយ កុយ គឺជាមិត្តរួមអាជីពជាមួយនឹង នាយវីតាមីនសេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាំងតែពី នាយវីតាមីនសេ ធ្លាក់ខ្លួនឈឺ តារារូបនេះតែងមិនភ្លេចទៅសួរទុក្ខ និងផ្តល់កម្លាំងចិត្តនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូនាយកុយ ខាងក្រោមនេះ៖ 

នាយកុយ
នាយវីតាមីនសេ
នាយវីតាមីនសេ
ពិធីបុណ្យនាយវីតាមីនសេ
នាយវីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]