ភ្នំពេញ៖ ជាការពិតណាស់ ការចាកចេញរបស់លោកតា វីតាមីនសេ បានធ្វើឲ្យ ក្រុមគ្រួសារ កូនប្រុសស្រី តារាចាស់ថ្មី ជាពិសេស ទស្សនិកជន មានការតក់ស្លុត និងសោកស្ដាយ ជាខ្លាំង។ 

ហើយបើទោះជា វត្តមានតារាកំប្លែងជើងចាស់ រូបនេះ លែងមានលើលោកនេះក្ដី ប៉ុន្តែស្នាដៃ នៃការសម្ដែងរបស់ លោកតា បានដិតដាម ក្នុងបេះដូងមហាជន គ្មានថ្ងៃភ្លេចនោះទេ  ។

ជាងនេះទៅទៀត បើសិនប្រិយមិត្ត បានឃើញ កម្ររូបភាពលក្ខណៈគ្រួសារ របស់លោកតា កាលពីនៅរស់នោះ  មុខជាទប់ទឹកភ្នែកសឹងតែមិនបាន ព្រោះតែនឹកស្ដាយស្រណោះ លោកតា  ដែលជាមេគ្រួសារដ៏រឹងមាំ ជាប្ដីល្អ ជាប៉ាពូកែ នឹងជាជីតា ដ៏អស្ចារ្យ សម្រាប់កូនចៅ ក្នុងក្រុមគ្រួសារ។ 

គួរម្លឹកដែរថា តារាកំប្លែងជើងចាស់ លោកតា វីតាមីសេ ក៏បានទទួលមរណភាព នាវេលាម៉ោង១២នឹង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨នេះ ក្នុងវ័យឈានចូល៦៩ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្ន សពកំពុងត្រូវបានក្រុមគ្រួសារ រៀបចំពិធីបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់គាត់ដែលស្ថិតនៅភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕

ខាងក្រោមនេះជា កម្ររូបភាព គ្រួសារ របស់លោកតា វីតាមីនសេ៖

កម្ររូបភាព គ្រួសារ នាយ វីតាមីនសេ
កម្ររូបភាព គ្រួសារ នាយ វីតាមីនសេ
កម្ររូបភាព គ្រួសារ នាយ វីតាមីនសេ
កម្ររូបភាព គ្រួសារ នាយ វីតាមីនសេ
កម្ររូបភាព គ្រួសារ នាយ វីតាមីនសេ
កម្ររូបភាព គ្រួសារ នាយ វីតាមីនសេ
កម្ររូបភាព គ្រួសារ នាយ វីតាមីនសេ
កម្ររូបភាព គ្រួសារ នាយ វីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]