ភ្នំពេញ៖ នៅពេលនេះ សម្រែកស្រែកយំពាសពេញផ្ទះ ដែលតារាកំប្លែងជើងចាស់លោកតា វីតាមីនសេ បានទទួលមរណភាព កាលពីវេលាម៉ោង១២:២០នាទី នៅគេហដ្ឋានរបស់លោកផ្ទាល់។

ស្របពេលជាមួយគ្នានេះដែរ ឃើញថាកូនស្រីរបស់តារាកំប្លែងរូបនេះ អ្នកនាងប៉េងប៉ោង តែងតែតាមមើលថែលោកឪពុក តាំងតែដឹងថាលោកបានធ្លាក់ខ្លួនឈឺសម្រាកព្យាបាល រហូតដល់ថ្ងៃចុងក្រោយដែលខ្លូន លែងបាននៅថែរក្សាឪពុកតទៅទៀត។

នៅក្នុងនោះដែរ ឃើញថាអ្នកនាងប៉េងប៉ោង បានប្រឹងប្រែងអស់បីសមត្ថភាព លក់ឡាន ខ្ចីធនាគារ ដើម្បីយកលុយព្យាបាលឪពុក ជាមួយនឹងទឹកភ្នែកហូរតាំងតែពីពេលនោះមក រហូតដល់ពេលឪពុកធ្លាក់ខ្លូនឈឺ  អ្នកនាងតែងតែយំ អាណិតដល់ឪពុកជានិច្ច។

យ៉ាងណាមិញ គ្រាន់តែទទួលដំណឹងគ្រូពេទ្យឲ្យបញ្ជូនឪពុករបស់ខ្លួនទៅផ្ទះភ្លាម នាងក៏ចាប់ផ្តើមយំយ៉ាងខ្លាំង រហូតមកទល់នឹងពេលនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាអាណិតដល់នាងយ៉ាងខ្លាំង។

ក្រោយពីបានឃើញយ៉ាងដូច្នោះ អ្នកគាំទ្រមានអ្វីក្រៅពីការចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តដល់រូបនាង៕

សូមទស្សនារូបភាពខាងក្រោមនេះ 

ប៉េងប៉ោងយំ
ប៉េងប៉ោងយំ
ប៉េងប៉ោងយំ
ប៉េងប៉ោងយំ
ប៉េងប៉ោងយំ
ប៉េងប៉ោងយំ
ប៉េងប៉ោងយំ
ប៉េងប៉ោងយំ
ប៉េងប៉ោង និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉េងប៉ោង