បារាំង៖ កីឡាករកំពូលសញ្ជាតិអាហ្សង់ទីន Lionel Messi និងកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានគ្រប់គ្រងពិភពបាល់ទាត់អស់រយៈពេល ១០ឆ្នាំមកហើយ ដោយពួកគេម្នាក់ៗ បានឈ្នះពានរង្វាន់ Ballon D’Or នេះ ៥ដងឯណោះ។

ដោយឡែក សម្រាប់កីឡាករ Neymar Jr ក៏មិនបានលាក់បាំងនូវមហិច្ឆតារបស់ខ្លួនដែរ ក្រោយពីបានផ្ទេរទៅកាន់ក្លិប Paris Saint-Germain កាលពីរដូវកាលមុន។

Neymar បានប្រាប់ថា រូបគេនឹងមិនអាចឈ្នះពាន Ballon D'Or បានឡើយ ក្នុងពេលលេងតែមួយជាមួយនឹងកីឡាករ Messi ។ លើសពីនេះទៅទៀតនោះ អតីតខ្សែការពារក្រុមជម្រើសប្រេស៊ីល លោក Roberto Carlos ជឿជាក់ថា មិត្តរួមជាតិ Neymar បានធ្វើរឿងត្រឹមត្រូវមួយ ក្នុងការចាកចេញពីក្លឹប Barcelona ប៉ុន្តែបានទទូចថា ខ្សែប្រយុទ្ធរូបនេះ នឹងមិនអាចឈ្នះពាន Ballon D’Or បានឡើយ បើសិនជាកីឡាករ Cristiano Ronaldo និង Lionel Messi នៅតែមានទម្រង់លេងល្អបែបនេះនោះ។

ដូច្នេះហើយបានជា Roberto Carlos ចង់ឲ្យ Neymar មានការអត់ធ្មត់ និងព្យាយាមលេងឲ្យបានល្អជាបន្តទៀត។

អតីតខ្សែការពារក្រុម Real Madrid រូបនេះ បានប្រាប់សារព័ត៌មានថា៖ 

កីឡាករ Neymar Jr
«ខ្ញុំគិតថា Neymar បានចុះហត្ថលេខាជាមួយក្លិប PSG ដើម្បីក្លាយខ្លួនជាកីឡាករឆ្នើមបំផុត ក្នុងពិភពលោក គឺជារឿងត្រឹមត្រូវ ព្រោះគេត្រូវចាកចេញពីក្លិប Barcelona ដែលមានកីឡាករ Messi ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេត្រូវដឹងថា ដរាបណា Messi និង Ronaldo នៅតែមានទម្រង់លេងល្អបែបនេះ គេនឹងត្រូវត្រៀមចិត្តឈរនៅចំណាត់លេខ៣» ៕
Neymar Jr ពេលនៅលេងឲ្យ Barcelona
លោក Roberto Carlos
Ronaldo និងពាន Ballon D'Or ទាំង៥
Messi ជាមួយនឹងពាន Ballon D'Or ទាំង៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]