ក្រិក៖ ប្រធានក្លិប PAOK Salonika លោក Ivan Savvidis ត្រូវរងពិន័យមិនឲ្យចូលទីលានបាល់ទាត់រយៈពេល ៣ឆ្នាំ ក្រោយរូបលោកកាន់កាំភ្លើងចូលក្នុងស្ដាត កាលពីដើមខែមីនា កន្លងទៅ។

អំឡុងការក្របខ័ណ្ឌលីកកំពូល ក្នុងប្រទេសក្រិក ប្រធានក្លិបខាងលើនេះ បានយកកាំភ្លើងសៀតចូលក្នុងចង្កេះរបស់ខ្លួន ក្រោយពីមានការទាស់សម្ដីគ្នារវាងកីឡាកររបស់ក្រុមទាំងសងខាង។

ក្រោយពីហេតុការណ៍នោះកើតឡើង ក្រុម PAOK ត្រូវពិន័យជាទឹកប្រាក់រាប់ម៉ឺនផោន និងត្រូវបានដក ៣ពិន្ទុ ឲ្យទៅក្រុម Aek Athen ដោយស័្វយប្រវត្ដិ ហើយថែមទាំងបាត់បង់ឱកាស ក្នុងការដណ្ដើមជើងឯកថែមទៀតផង។

បន្ថែមពីលើនេះ ប្រទេសក្រិក ក៏នឹងអាចប្រឈមមុខ នឹងការរងពិន័យផងដែរ ជុំវិញសកម្មភាពខាងលើនេះ ខណៈ FIFA កំពុងតាមដានបន្ដចំពោះករណីមួយនេះ ៕  

លោក Ivan រងពិន័យមិនឲ្យចូលទីលាន ៣ឆ្នាំ
លោក Ivan រងពិន័យមិនឲ្យចូលទីលាន ៣ឆ្នាំ
លោក Ivan រងពិន័យមិនឲ្យចូលទីលាន ៣ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]