អង់គ្លេស៖ ក្នុងការប្រកួត ដែលក្រុមបិសាចក្រហម Man United ប៉ះក្រុម Brighton សម្រាប់ពានរង្វាន់ FA Cup លោក Jose Mourinho បានសម្រេចចិត្តដូរកីឡាករ Luke Shaw ចេញ នឹងដាក់ជំនួសវិញដោយកីឡាករ Ashley Young ដែលបណ្តាលឲ្យមានពាក្យចោទសួរជាច្រើន ជុំវិញការសម្រេចចិត្តមួយនេះ។

សកម្មភាពនេះបានធ្វើឲ្យ ខ្សែការពារស្លាបឆ្វេង Luke Shaw មានការប៉ះពាល់ពាក្យសម្តីជាមួយនឹងលោក Jose Mourinho ជាខ្លាំង ជុំវិញការរៀបចំនិងដឹកនាំក្រុម Manchester United ។

បើយោងទៅតាមសារព័ត៌មាន Sportsmail កីឡាករសញ្ជាតិអង់គ្លេស រូបនេះ បានសួរគ្រូបង្វឹករូបនេះចំៗថា៖ «ហេតុអ្វីបានជាអ្នកតែងតែធ្វើបាប និងរករឿងខ្ញុំបែបនេះ?» ។ លោក Mourinho ក៏បានឆ្លើយតបវិញថា មកពីរូបគេ (Shaw) មិនបានធ្វើការការពារល្អគ្រប់គ្រាន់នោះឡើយ។ ដូច្នេះហើយបានជាក្រុម Brighton មានប្រលោះលេងច្រើននៅស្លាបខាងឆ្វេងបែបនេះ។

គួរឲ្យដឹងដែរថា កីឡាករវ័យ ២២ឆ្នាំ រូបនេះ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ពីកន្លែងរបស់ខ្លួន នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ World Cup ក៏ព្រោះតែ បើសិនជា Shaw មិនអាចលេងជាប់លាប់នោះទេ រូបគេប្រហែលជាមិនត្រូវបានកោះហៅ ឲ្យចូលក្រុមជម្រើសជាតិនោះឡើយ ៕  

កីឡាករ Luke Shaw
លោក Jose Mourinho
កីឡាករ Luke Shaw

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]