ថ្វីត្បិតអាវទ្រនាប់ជារបស់ពិសេសដែលស្រីៗលាក់បាំង មិនបង្ហាញចេញមកខាងក្រៅក៏ពិតមែន ប៉ុន្តែពួកគេមិនអាចពាក់អាវទ្រនាប់តែមួយប្រភេទ សម្រាប់គ្រប់ម៉ូតសម្លៀកបំពាក់ទាំងអស់នោះទេ។ ស្រីៗត្រូវដឹងពីប្រភេទអាវទ្រនាប់ ដែលសាកសមជាមួយប្រភេទដើមទ្រូង និងឈុតសម្លៀកបំពាក់ ដែលខ្លួនផ្លាស់ប្តូរជាប្រចាំផងដែរ។

ខាងក្រោមនេះ នឹងបង្ហាញពីប្រភេទអាវទ្រនាប់ ដែលអ្នកគួរពាក់ឲ្យសាកសមជាមួយឈុតរបស់អ្នក ដើម្បីឲ្យអ្នកកាន់តែមានភាពជឿជាក់លើសម្រស់របស់ខ្លួនឯង៖

១. អាវទ្រនាប់ សម្រាប់ពាក់ជាមួយអាវយឺត

អាវទ្រនាប់ប្រភេទធម្មតា ដែលអាចបិតបាំងដើមទ្រូងជិតទាំងមូលតែម្តងនេះ ជាទូទៅ ត្រូវបានគេប្រើប្រាស់ជាមួយអាវយឺត ព្រោះវាមានភាពតឹងល្អ និងរលោង ដែលមិនបញ្ចេញឲ្យឃើញស្នាមអាវទ្រនាប់នៅពេលដែលអ្នកពាក់អាវយឺតឡើយ។

អាវទ្រនាប់ សម្រាប់ពាក់ជាមួយអាវយឺត
អាវទ្រនាប់ សម្រាប់ពាក់ជាមួយអាវយឺត
អាវទ្រនាប់ សម្រាប់ពាក់ជាមួយអាវយឺត

២. អាវទ្រនាប់ បិទដើមទ្រូងពាក់កណ្តាល (Demi Bra)

អាវទ្រនាប់ប្រភេទនេះ អាចបិទបាំងដើមទ្រូងរបស់អ្នកតែពាក់កណ្តាលប៉ុណ្ណោះ ដែលវាពិតជាសាកសមជាមួយអាវ ឬអាវយឺតកស្រួច ពិសេសបំផុតសម្រាប់អ្នកចង់បញ្ចេញដើមទ្រូងតិចៗ។

អាវទ្រនាប់ បិទដើមទ្រូងពាក់កណ្តាល (Demi Bra)
អាវទ្រនាប់ បិទដើមទ្រូងពាក់កណ្តាល (Demi Bra)
អាវទ្រនាប់ បិទដើមទ្រូងពាក់កណ្តាល (Demi Bra)

៣. អាវទ្រនាប់អត់ដៃ

អាវទ្រនាប់អត់ដៃ នេះសាកសមជាមួយនារីដែលមានដើមទ្រូងគ្រប់ទំហំ ដែលចូលចិត្តពាក់អាវដៃតូច ឬអត់ដៃ ដើម្បីបង្ហាញសាច់សខ្ចីរបស់ពួកគេ។

អាវទ្រនាប់អត់ដៃ
អាវទ្រនាប់អត់ដៃ
អាវទ្រនាប់អត់ដៃ

៤. អាវទ្រនាប់ចង្អូរជ្រៅ (Plunge Bra)

អាវទ្រនាប់ប្រភេទនេះ អាចបិទបាំងដើមទ្រូងជិតតែម្តង គ្រាន់តែវាមានចង្អូរកណ្តាលជ្រៅ ដែលនារីគ្រប់រូបអាចពាក់អាវទ្រនាប់ប្រភេទនេះ ជាមួយឈុតដែលបង្ហាញចង្អូរដើមទ្រូងខ្លាំងដ៏សែនស៊ិចស៊ី។

អាវទ្រនាប់ចង្អូរជ្រៅ (Plunge Bra)
អាវទ្រនាប់ចង្អូរជ្រៅ (Plunge Bra)
អាវទ្រនាប់ចង្អូរជ្រៅ (Plunge Bra)

៥. អាវទ្រនាប់ប្រភេទស្អិត

នេះគឺជាប្រភេទអាវទ្រនាប់ដែលគ្មានខ្សែ និងគ្មានទំពក់ នៅខាងក្រោយឡើយ ប៉ុន្តែវាត្រូវបានធ្វើឡើងពីជ័រស៊ីលីកូន ដែលស្អិតជាប់នឹងដើមទ្រូងតែម្តង។ អាវទ្រនាប់ប្រភេទនេះ សាកសមជាមួយឈុតដែលវាលដើមទ្រូង បង្ហាញស្មារ ឬវាលខ្នងខ្លាំង ដែលអាចបង្ហាញភាពស៊ិចស៊ីបានយ៉ាងច្បាស់ និងមិនត្រូវបានរំខានដោយខ្សែអាវទ្រនាប់ឡើយ។

អាវទ្រនាប់ប្រភេទស្អិត
អាវទ្រនាប់ប្រភេទស្អិត
អាវទ្រនាប់ប្រភេទស្អិត
អាវទ្រនាប់ប្រភេទស្អិត

៦. អាវទ្រនាប់សម្រាប់លេងកីឡា

អាវទ្រនាប់ប្រភេទនេះ ល្អបំផុតសម្រាប់អ្នកលេងកីឡា ព្រោះវាមានទម្ងន់ស្រាល ហើយអាចជួយការពារដើមទ្រូងរបស់អ្នកកុំឲ្យមានចលនាខ្លាំង នៅពេលដែលធ្វើចលនាទៀតផង៕

អាវទ្រនាប់សម្រាប់លេងកីឡា
អាវទ្រនាប់សម្រាប់លេងកីឡា
អាវទ្រនាប់សម្រាប់លេងកីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]