បរទេស៖ អតីតគ្រូបង្វឹក លោក Louis Van Gaal បានធើ្វការវាយប្រហារទៅកាន់ក្រុមចាស់របស់ខ្លួនសាជាថ្មី គឺក្លិបបិសាចក្រហម Manchester United ។

Van Gaal បានចំណាយពេល ២រដូវកាល ដឹកនាំក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester មួយនេះ ហើយបានឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ២០១៦ មុនពេលត្រូវថ្នាក់ដឹកនាំរបស់ក្លិប សម្រេចបណ្ដេញរូបលោកចេញពីតំណែង។  

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ រូបនេះ បាននិយាយថា វាមិនមានភាពយុត្ដិធម៌ទាល់តែសោះ ដែលខ្លួនបានដឹកនាំក្រុមឈ្នះពាន FA Cup ហើយ ត្រូវបណ្ដេញចេញពីតំណែងទៀតនោះ។

រូបលោកក៏បានបញ្ជាក់ដែរថា ប្រសិនបើថ្នាក់លើទុកចិត្ដខ្លួន រូបលោកនឹងអាចទិញកីឡាករលំដាប់កំពូល សម្រាប់ប្រជែងជាមួយ Manchester City ។ 

Van Gaal ដឹកនាំ Man Utd លើកពាន FA Cup
«សម្រាប់ខ្ញុំ Pep គឺជាគ្រូបង្វឹកដែលល្អជាងគេក្នុង Premier League បច្ចុប្បន្ន។ Pep ធើ្វឲ្យ City ដូចម៉ាស៊ីនអីចឹង។ រូបគេបានបង្ហាញពីរបៀបលេងបាល់ ដែលខ្ញុំអាចនឹងប្រើរបៀបនោះនៅ Manchester United ។ ប៉ុន្ដែ Pep មានកីឡាករដែលល្អជាង។ សម្រាប់ខ្ញុំ ការកែប្រែគួរតែត្រូវទុកពេលរាងយូរជាងនេះ។ សំណាងមិនល្អ ដែលខ្ញុំមិនអាចនៅជាគ្រូបង្វឹក Man Utd» លោក Van Gaal និយាយ៕
Van Gaal និង Ed Woodward

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]