ភ្នំពេញ៖ កំពូលតារាចមៀងជើងចាស់លោក ព្រាប សុវត្ថិ ប្រៀបដូចជាខ្ញី ដែលកាន់តែចាស់ គឺកាន់តែហឹរដូច្នោះដែរ តាមរយៈសមត្ថភាព និងទេពកោសល្យរបស់លោក នៅក្នុងវិស័យសិល្បៈបច្ចុប្បន្ននេះ។

ជាក់ស្តែង នៅក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង ដែលនឹងឈានមកដល់នៅក្នុងពេលខាងមុខនេះលោក ព្រាប សុវត្ថិ ក៏បានចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ផងដែរ។

ដូចជាកាលពីប៉ុន្មានថ្ងៃមុននេះ លោកបានចេញចម្រៀងមួយបទ ដែលមានចំណងជើងថា «មាន់ស្រែបន្លែស្រស់» ដោយមានការថតនៅក្នុងការតុបតែងខ្លួនជាសម្លៀកបំពាក់របៀបបែបបុរាណផងដែរ គួរជាទីពេញចិត្តយ៉ាងខ្លាំង។

ជាពិសេសនោះ គឺក៏មានឈុតថើបទៀតផងនៅក្នុងបទចម្រៀងនោះដែរ ដោយតម្រូវឱ្យលោកព្រាប សុវត្ថិ ថើបតារាចម្រៀងស្រីវ័យក្មេងកញ្ញា ប៉ាច គីមមួយ ចំនួន ៣ ខ្សឺត។

ប៉ុន្តែពេលមើលឈុតក្រៅឆាកក្នុងវីដេអូ ទម្រាំថតត្រូវប្លង់ លោក ព្រាប សុវត្ថិ ក៏ខិលណាស់ដែរ ថើបកញ្ញា ប៉ាច គីមមួយ មែនទែន ដោយគ្មានការកាត់.ត ធ្វើឱ្យអ្នកទស្សនាឃើញហើយអៀនខ្លួនជំនួស៕

ទស្សនាវីដេអូក្រៅឆាក និងកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖   

កំពូលតារាចម្រៀង ព្រាប សុវត្ថិ
កញ្ញា ប៉ាច់​ គីមមួយ
ព្រាប សុវត្ថិ ថើបកញ្ញា ប៉ាច់ គីមមួយ ក្នុងឈុតក្រៅឆាក
ព្រាប សុវត្ថិ ថើបកញ្ញា ប៉ាច់ គីមមួយ ក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ