ភ្នំពេញ៖ ការបាត់បង់តារាកំប្លែងជើងចាស់ដ៏ឆ្នើម  នាយ វីតាមីនសេ បានធ្វើឲ្យ ក្រុមគ្រួសារ ទាំងមូល ជាពិសេស ទស្សនិកជន ពិតជាមានការ សោកស្ដាយ ជាខ្លាំង ព្រោះតែចាប់ពីពេលនេះទៅ លោកអ្នក នឹងលែងបានទស្សនាការលេងកំប្លែង យ៉ាងប៉ិនប្រសប់ របស់​លោកតា តាមកញ្ចក់ទូរទស្សន៍ទៀតហើយ។

យ៉ាងណាមិញមុនចាកចេញ ពីទស្សនិកជន អ្នកគាំទ្រ នាយ វីតាមីនសេ ក៏បានបន្សល់នូវស្នាដៃសម្ដែង ជាច្រើន រាប់មិនអស់ មិនថាការច្រៀងឆ្លើយឆ្លងនឹងកូនស្រី ឬការលេងកំប្លែងជាមួយ មិត្តរួមក្រុម នោះទេ។

ជាក់ស្ដែង ដើម្បីរម្លឹកដល់ការលះបង់ដ៏ធំធេងក្នុងវិស័យសិល្បៈកំប្លែង ក៏ដូចជាចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះ ខ្មែរឡូតក៏បាននាំយកយកវីដេអូ ចាស់ៗ ដែលជាស្នាដៃសម្ដែង ចុងក្រោយរបស់ លោកតា មកចែកជូនប្រិយមិត្ត បានទស្សនា ។

គួរបញ្ជាក់ថា តារាកំប្លែង នាយ វីតាមីនសេ បានទទួលមរណភាព កាលពីម៉ោង១២ នឹង៣០នាទី ឆ្លងចូលថ្ងៃទី៣០ ខែមីនា ដែលសព កំពុងត្រូវបាន ក្រុមគ្រួសារ រៀបចំពិធីបុណ្យ តាមទំនៀមទម្លាប់ប្រពៃណី៕

ខាងក្រោមនេះជាវីដេអូ សម្ដែងរបស់នាយ វីតាមីនសេ កាលពីមិនទាន់ទទួលមរណភាព៖

ស្នាដៃសម្ដែងរបស់ នាយ វីតាមីនសេ
ស្នាដៃសម្ដែងរបស់ នាយ វីតាមីនសេ
ស្នាដៃសម្ដែងរបស់ នាយ វីតាមីនសេ
ស្នាដៃសម្ដែងរបស់ នាយ វីតាមីនសេ
ស្នាដៃសម្ដែងរបស់ នាយ វីតាមីនសេ
លោកតា វីតាមីន សេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]