អូស្ត្រាលី៖ បើគិតមកទល់ពេលនេះ តារាកំប្លែងជើងចាស់ អ្នកនាង គ្រត ឈរជើងនៅលើវិថីសិល្បៈជាង ២០ឆ្នាំមកហើយ ប៉ុន្តែចំពោះប្រជាប្រិយភាពរបស់នាងវិញ នៅតែទទួលបានការគាំទ្រពីមហាជនទូទាំងប្រទេសដដែល។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ដោយផ្អែកលើគណនីហ្វេសប៊ុករបស់នាង បានបង្ហោះរូបមួយសន្លឹក ជាមួយទឹកមុខក្រៀមក្រំ ទឹកភ្នែករលីងរលោងក្រោយពីលឺដំណឹងមរណភាព លោកតាវីតាមីនសេ ដោយភ្ជាប់ជាមួយ Caption ថា៖ “កូនសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសាររបស់ លោកប៉ាវីតាមីនសេ ពីចម្ងាយផង”។

យ៉ាងណាមិញ នៅពេលនេះអ្នកនាង គ្រត ក៏ពិបាកចិត្ត មិនចាញ់គ្រួសាររបស់លោកតា វីតាមីនសេ ប៉ុន្មាននោះដែរ ព្រោះថានាងនិងលោកតាវីតាមីនសេ ធ្លាប់សម្តែងជាមួយគ្នារាប់ឆ្នាំ និងមានអនុស្សាវរីយ៍ជាមួយគ្នាមិនតិចនោះទេ៕

នាង គ្រត
នាង គ្រត
នាង គ្រត
រូបដែលនាង គ្រត បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង