បរទេស៖ Floyd Mayweather បានបញ្ជាក់ថា រូបគេកំពុងតែរៀបចំខ្លួន ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមធើ្វការប្រកួតដំបូងរបស់ខ្លួនជាលក្ខណៈ MMA ទល់នឹង Conor McGregor ក្នុងទ្រុង UFC ។ 

Floyd Mayweather

សេ្ដចប្រដាល់មិនដែលចាញ់ ប្រកាសចូលនិវត្ដន៍កាលពីឆ្នាំមុននេះ បានធើ្វការសាកសួរទៅដល់ប្រិយមិត្ដរបស់ខ្លួន ថាតើរូបគេគួរតែធើ្វការប្រកួតជាមួយ Conor សាជាថ្មី ឬយ៉ាងណា។

ប៉ុន្ដែឥឡូវនេះ Mayweather ដែលនឹងស្នើសុំអាជ្ញាប័ណ្ណប្រកួតអាជីព MMA ក្នុងកំឡុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានប្រកាសក្ដែងៗថា រូបគេនឹងចាកចេញពីការចូលនិវត្ដន៍សាជាថ្មីម្ដងទៀត ដើម្បីធើ្វការហ្វឹកហាត់ នឹងត្រៀមប្រឡូកក្នុងការប្រកួតដំបូងសម្រាប់ការប្រកួតក្បាច់គុនចម្រុះមួយនេះ។  

Floyd Mayweather

Mayweather និយាយថា៖ «ខ្ញុំចាប់ផ្ដើមហ្វឹកហាត់ហើយ។ គិតត្រឹមពេលនេះ ខ្ញុំបានចាប់ផ្ដើមហាត់រត់។ ខ្ញុំកំពុងគិតថានឹងវ៉ៃលក្ខណៈ MMA ហើយការគិតនេះត្រូវប្រើពេលមួយរយៈដែរ។ ខ្ញុំចាប់ផ្ដើមហ្វឹកហាត់នៅរដ្ឋ Miami ហើយការប្រកួតនឹងអាចធើ្វឡើងនៅចុងឆ្នាំនេះ។ ឥឡូវនេះភាគរយគឺ ៥០-៥០ មិនមែន ១០០% នោះទេ តែពួកយើងបានធើ្វការហ្វឹកហាត់ហើយ» ៕ 

Conor McGregor
Conor កាលវ៉ៃប្រដាល់ទល់នឹង Floyd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]