ភ្នំពេញ៖ ជារឿងមួយគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ កូនប្រុសតារាកំប្លែង នាយ វីតាមីនសេ បង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លូន ទាំងក្រៀមក្រំ ព្រោះតែ ឪពុកជាទីស្រលាញ់ របស់ខ្លួន បានទទួលមរណភាព បាត់ទៅហើយ។

ក្នុងនោះលោក បានរៀបរាប់ថា​« លោកប៉ាទៅចោលកូនៗហើយ កូនស្រលាញ់លោកប៉ាស្នាមញញឹមដែលលោកប៉ាធ្លាប់មានអោយកូន កូនលែងបានឃើញទៀតហើយ»

យ៉ាងណាមិញ បន្ទាប់ពីដកអ៊ុកស៊ីសែនចេញមិនបានប៉ុន្មានម៉ោងផង ស្រាប់តែនៅម៉ោងជាង ១២នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣០ ខែមីនានេះ តារាកំប្លែង ល្បីឈ្មោះនាយ វីតាមីនសេ ក៏បានផុតដង្ហើម លាចាកលោកតែម្ដង។

ការចាកចេញរបស់តារាកំប្លែងជើងចាស់ រូបនេះ បានធ្វើឲ្យ ក្រុមគ្រួសារ កូនប្រុសស្រីរួមទាំង ទស្សនិកជន មានការ សោកស្ដាយ ជាខ្លាំង ព្រោះតែចាប់ពីពេលនេះទៅ ប្រិយមិត្ត នឹងលែងឃើញ ការលេងកំប្លែង របស់​នាយ វីតាមីនសេ តាមកញ្ចក់ទូរទស្សន៍ទៀតហើយ។

គួររម្លឹកដែរថា នាយ វីតាមីនសេ គឺជាតារាកំប្លែង ដ៏មានប្រជាប្រិយភាព ប្រចាំក្រុមនាយ កុយ ជាមួយស្នាដៃសម្ដែង យ៉ាងប៉ិនប្រសប់ ជាពិសេស លោក អ៊ុំ តែងតែនិយមសម្ដែង ដើរតួជា សេដ្ឋី ដែលធ្វើឲ្យ មហាជន អ្នកទស្សនា ទប់សំណើច មិនជាប់ ៕

សព នាយ វីតាមីនសេ
សព នាយវីតាមីនសេ
នាយ វីតាមីនសេ និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]