រលកយក្សស៊ូណាមិ គឺជាគ្រោះធម្មជាតិដ៏កាចសាហាវមួយ ដែលអាចឆក់យកជីវិតមនុស្សរាប់មឺុន រាប់សែននាក់ ក៏ដូចជាបណ្តាលឲ្យសំណង់អាគារជាច្រើនទទួលរងការខូចខាត។ ​ ជាក់ស្តែង រលកយក្សស៊ូណាមិ ដែលវាយប្រហារប្រទេសជប៉ុន កាលពីខែមីនា ២០១១ បានបណ្តាលឲ្យមនុស្សប្រមាណជា១៥ ០០០ នាក់ ស្លាប់បាត់បង់ជីវិត និងខូចខាតសរុបជាទឹកប្រាក់រហូតដល់ទៅ ៣៦០ ពាន់លានដុល្លារអាមេរិកឯណោះ។

ខាងក្រោមនេះនឹងបង្ហាញអំពីរលកយក្សស៊ូណាមិទាំង ១០ ដែលត្រូវបានគេកត់ត្រាថា បណ្តាលឲ្យមនុស្សស្លាប់ច្រើនជាងគេ។ សូមតាមដានទាំងអស់គ្នា!

១០. រលកយក្សស៊ូណាមិឆ្នាំ ១៨៩៦ ដែលវាយប្រហារឆ្នេរ Sanriku ប្រទេសជប៉ុន ក្នុងឆ្នាំ ១៨៩៦ បណ្តាលឲ្យមនុស្សប្រមាណ ២៦ ០០០ នាក់ បានស្លាប់។

រូបគំនូរ ស្តីអំពីរលកយក្សស៊ូណាមិក្នុងឆ្នាំ ១៨៩៦

៩. រលកយក្សស៊ូណាមិឆ្នាំ ១៨២៦ កើតឡើងនៅ Hondo ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សប្រមាណ ២៧ ០០០ នាក់ ស្លាប់បាត់បង់ជីវិត។

៨.រលកយក្សស៊ូណាមិឆ្នាំ ១៧០៧ កើតឡើងនៅតំបន់ Tokaido-Nankaido ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សស្លាប់ប្រមាណ ៣០ ០០០ នាក់។

៧. រលកយក្សស៊ូណាមិឆ្នាំ ១៤៩៨ វាយប្រហារតំបន់ Nankaido ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សប្រមាណ ៣១ ០០០ នាក់បានស្លាប់បាត់បង់ជីវិត។

តំបន់ Nankaido

៦. រលកយក្សស៊ូណាមិឆ្នាំ ១៨៨៣ វាយប្រហារប្រទេសឥណ្ឌូណេស៊ី (កោះ Krakatau) បណ្តាលឲ្យមនុស្សស្លាប់ប្រមាណជា ៣៦ ០០០ នាក់។

៥. រលកយក្សស៊ូណាមិននៅសមុទ្រចិនខាងត្បូង (លើកោះតៃវ៉ាន់) កើតឡើងក្នុងឆ្នាំ ១៧៨២ បង្កឲ្យមានចំនួនអ្នកស្លាប់រហូតដល់ទៅ ៤០ ០០០នាក់។

ផែនទីសមុទ្រចិនខាងត្បូង

៤. រលកយក្សស៊ូណាមិ ដែលវាយប្រហារទីក្រុង Arica (បច្ចុប្បន្នស្ថិតនៅប្រទេសឈីលី) ក្នុងឆ្នាំ ១៨៦៨ បណ្តាលឲ្យមនុស្សប្រមាណ ៧០ ០០០នាក់ បានស្លាប់។

រលកយក្សស៊ូណាមិឆ្នាំ ១៨៦៨

៣. រលកយក្សស៊ូណាមិ ដែលកើតឡើងក្នុងឆ្នាំ ១៧៥៥ វាយប្រហារប្រទេសចំនួន ៤ រួមមានព័រទុយហ្គាល់ ម៉ារ៉ុក អៀរឡង់ និងចក្រភពអង់គ្លេស ហើយបណ្តាលឲ្យមនុស្សច្រើនជាង៨០ ០០០ស្លាប់បាត់បង់ជីវិត។

រូបគំនូរ ស្តីអំពីគ្រោះរញ្ជួយដី និងស៊ូណាមីក្នុងឆ្នាំ ១៧៥៥

២. រលកយក្សស៊ូណាមិ ដែលវាយប្រហារប្រទេសក្រិចសម័យបុរាណ ក្នុងឆ្នាំ ១៦៤៥ មុនគ្រិស្តសករាជ បណ្តាលឲ្យមនុស្សប្រមាណ ១០០ ០០០នាក់បានស្លាប់។

កោះ Crete ស្ថិតនៅប្រទេសក្រិច នៅពេលបច្ចុប្បន្ន

១. រលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា (ផ្តើមឡើងពីគ្រោះរញ្ជួយដីមួយដែលវាយប្រហារប្រទេសឥណ្ឌូណេស៊ី) ក្នុងឆ្នាំ ២០០៤ បណ្តាលឲ្យមនុស្សប្រមាណ ៣០០ ០០០នាក់បានស្លាប់។

ក្រោយការវាយប្រហារពីស៊ូណាមិ នៅប្រទេសឥណ្ឌូណេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]