ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨ ខានស្អែកនេះ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ នឹងមានរៀបចំកម្មវិធី បុណ្យផ្កាវិទ្យាល័យខ្ញុំ ជាមួយអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង ៤០០០នាក់ ដែលមានការចូលរួមសហការពីបណ្តាអង្គការ សមាគមន៍ និងក្រុមហ៊ុននានាជាច្រើន។

ខានស្អែក ជួប សាន ផានិត យ៉ាងពិសេស នៅវិទ្យាល័យវត្តភ្នំ

ក្នុងនោះ លោក សាន ផានិត ដែលជាតារាចម្រៀងកំពុងមមាញឹកផលិតបទ Original Song រូបនេះ ក៏នឹងចូលរួមធ្វើឲ្យកម្មវិធីនេះ មានភាពអធិកអធមឡើងផងដែរ។ តារាចម្រៀង Original Song រូបនេះ បានបញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេចជាមួយបទចម្រៀង និងការសម្តែងពិសេសៗ ដោយក្នុងនោះលោកបានត្រៀមចម្រៀងជាច្រើនបទដែលជាចង្វាក់ប្រពៃណីខ្មែរ ដើម្បីឲ្យអ្នកចូលរួម អាចរាំលេងកម្សាន្តជាមួយគ្នា។ លើសពីនេះ លោកក៏បានត្រៀមចម្រៀងជាចង្វាក់ញាក់ និងក្បាច់រាំពិសេសៗប្រចាំឆ្នាំ២០១៨ ជាមួយក្រុមរាំរបស់លោក ដើម្បីយកទៅបង្ហាញនៅក្នុងកម្មវិធីនោះ ឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ។ កាន់តែពិសេសនោះគឺ លោកក៏បានតម្រៀមខ្លួនបង្ហាញភាពស្និទ្ធស្នាល រាំលេងកម្សាន្ត និងញ៉ាំអាហាររួមគ្នាជាមួយអ្នកគាំទ្រផ្ទាល់ផងដែរ។

លោក សាន ផានិត និងក្រុមរាំ នឹងចូលរួមកម្មវិធីខានស្អែកនេះ នៅវិទ្យាល័យវត្តភ្នំ
លោក សាន ផានិត និងក្រុមរាំ នឹងចូលរួមកម្មវិធីខានស្អែកនេះ នៅវិទ្យាល័យវត្តភ្នំ
លោក សាន ផានិត និងក្រុមរាំ នឹងចូលរួមកម្មវិធីខានស្អែកនេះ នៅវិទ្យាល័យវត្តភ្នំ

បន្ថែមពីលើវត្តមានរបស់លោក សាន ផានិត ក៏នៅមានវត្តមាន លោក ទ្រី សក្កដា លោក យឹម ភិច្ឆ័យរិទ្ធ និងតារាជាច្រើនរូបទៀត ដែលនឹងចូលរួមធ្វើឲ្យកម្មវិធីទាំងមូល កាន់តែរីករាយខ្លាំងឡើង។

លោក ទ្រី សក្កដា នឹងចូលរួមកម្មវិធីខានស្អែកនេះ នៅវិទ្យាល័យវត្តភ្នំ
លោក យឹម ភិច្ឆ័យរិទ្ធ នឹងចូលរួមកម្មវិធីខានស្អែកនេះ នៅវិទ្យាល័យវត្តភ្នំ

ក្រៅពីការប្រគំតន្ត្រី សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ តារាចម្រៀង តារាសម្តែង និងអ្នកចូលរួមទាំងអស់ ក៏អាចចូលរួមរាប់បាត លេងល្បែងប្រជាប្រិយ ញ៉ាំអាហារជួបជុំ និងថតរូបលេង បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាតាំងពីព្រឹក រហូតដល់ល្ងាចតែម្តង។ ជាពិសេសគឺ អតីតសិស្សវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ក៏អាចមករម្លឹកអនុស្សាវរីយ៍ ជួបជុំមិត្តចាស់ និងលោកគ្រូអ្នកគ្រូ ដែលខ្លួនធ្លាប់រៀនជាមួយ នៅក្នុងកម្មវិធីនេះផងដែរ។

លោក សាន ផានិត និងក្រុមរាំ នឹងចូលរួមកម្មវិធីខានស្អែកនេះ នៅវិទ្យាល័យវត្តភ្នំ

កុំភ្លេចចូលរួមកម្មវិធី បុណ្យផ្កាវិទ្យាល័យខ្ញុំ នៅ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ដោយឥតគិតថ្លៃ និងដោយសេរី នៅថ្ងៃទី ៣១ មីនា ឆ្នាំ ២០១៨ នេះ ៕

កុំភ្លេចចូលរួមឲ្យបានច្រើនកុះករទាំងអស់គ្នាណា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត