ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ទាំងជីវិតគ្រួសារ និងការងារសិល្បៈ របស់តារាស្រីពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ កំពុងតែដើរទៅមុខយ៉ាងរលូន ដោយតាមរយៈការបង្ហោះរបស់នាងកន្លងមក បានឲ្យឃើញពីជីវិតរស់នៅប្រចាំថ្ងៃ ដែលពោរពេញទៅដោយសុភមង្គលនិងភាពកក់ក្តៅ នៅក្នុងគ្រួសាររបស់នាងផងដែរ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី ទូច ស្រីល័ក្ខ ក៏បង្ហើបនូវបទចម្រៀងOriginal Song ស្នាដៃនិពន្ធថ្មីរបស់ខ្លួនមួយបទ ដែលមានបង្កប់នូវអត្ថន័យអប់រំ ចាក់ដោតយ៉ាងជ្រាលជ្រៅ ជាពិសេសគឺនារីៗតែម្តង ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក។

គួរឲ្យដឹងផងដែរថា បទចម្រៀងថ្មីមួយបទនេះ នៅមិនទាន់ចេញជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែតារាស្រី ទូច ស្រីល័ក្ខ បានលើកមកបង្ហើបច្រៀង ទៅកាន់ទស្សនិកជនបានស្តាប់កម្សាន្តផងដែរ៕

ចង់ដឹងថា ពិរោះយ៉ាងណាទស្សនាទាំងអស់គ្នា៖

តារាស្រី ទូច ស្រីល័ក្ខ
តារាស្រី ទូច ស្រីល័ក្ខ
តារាស្រី ទូច ស្រីល័ក្ខ
តារាស្រី ទូច ស្រីល័ក្ខ និងស្វាមី
ក្រុមគ្រួសារតារាស្រី ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ