អាហ្សង់ទីន៖ ខ្សែប្រយុទ្ធ Carlos Tevez បានវិលត្រលប់ទៅលេងក្នុងក្លិប Boca Juniors វិញកាលពីខែមករា កន្លងមកនេះ បន្ទាប់ពីការលេងក្នុងក្រុម Shanghai Shenhua មានសភាពធ្លាក់ទម្រង់ពេក។

យ៉ាងណាមិញ កាលពីថ្មីៗនេះ កីឡាករ Carlos Tevez បានធ្វើឲ្យក្លិប Boca Juniors មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបគេបានវិលត្រលប់មកហ្វឹកហាត់វិញ ជាមួយនឹងបញ្ហារបួស បន្ទាប់ពីគេបានចូលទៅសួរសុខទុក្ខបងប្រុសរបស់គេឈ្មោះថា Juan Alberto Martinez នៅក្នុងពន្ធនាគារ។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានទៅលេងបងប្រុសនៅពន្ធនាគារ និងបានចូលលេងបាល់ទាត់ ជាមួយនឹងអ្នកទោស នៅឯទីធ្លាក្នុងគុកផ្ទាល់តែម្តង។

វាគឺជាការប្រកួតលេងធម្មតាៗប៉ុណ្ណោះ ប៉ុន្តែកីឡាករ Carlos Tevez បានទទួលរងរបួសសាច់ដុំកំភួនជើង ហើយមកទល់ពេលនេះ មិនទាន់ដឹងថាមានសភាពធ្ងន់ធ្ងរ ឬក៏យ៉ាងណានោះឡើយ៕ 

កីឡាករ Carlos Tevez
កីឡាករ Carlos Tevez
កីឡាករ Carlos Tevez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]