(ភ្នំពេញ)៖ អតីតតារាសម្ដែង សក់រួញ លោក ស៊ុក សុភា បន្ទាប់ពីរៀបការ សាងគ្រួសារ ជាមួយអានិកជន មេម៉ាយកូន២នាក់ នៅឯប្រទេសអូស្រ្ដាលី រួចមក គេសម្គាល់ឃើញថា លោករស់នៅទីនោះយ៉ាងមានក្ដីសុខ ពោរពេញដោយភាពរីករាយ សុភមង្គលពេញៗដៃ មិនខ្វល់ខ្វាយវិស័យសិល្បៈទៀតនោះទេ។ អ្វីដែលមហាជនមានការចាប់អារម្មណ៍ ស្រាប់តែលេចលឺដំណឹងច្បាស់ការណ៍ថា អតីតតារាសម្ដែងរូបនេះ ទទួលបានសញ្ជាតិអូស្រ្ដាលី ពេញសិទ្ធ ទៅហើយ ក្រោយពេលរស់នៅទីនោះ រយៈពេលប្រមាណជិត៦ឆ្នាំ ដែលធ្វើឲ្យម្ចាស់សាមីខ្លួន មាននឹកស្មានមិនដល់ ។

តាមប្រភពព័ត៌មានជិតស្និទ្ធនឹង អតីតតារាសម្ដែង លោក ស៊ុក សុភា បានខ្សឹបប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា ការចូលសញ្ជាតិអូស្រ្ដាលីនេះ ធ្វើឲ្យបុរសសង្ហាធ្លាប់ទទួលបានប្រជាប្រិយភាពរូបនេះ រីករាយ រំភើបចិត្ត មិនស្ទើរ ព្រោះមិនងាយមានតារាខ្មែរ ដែលយកភរិយាជាអានិកជន មានឱកាសល្អចូលសញ្ជាតិបរទេស បែបនេះពីមុនឡើយ។

ភរិយារបស់លោក ស៊ុក សុភា ត្រូវបានគេស្គាល់ មានឈ្មោះ លុយ រីម៉ា ហៅ ហ្សារីណា ដែលបានរៀបការសាងគ្រួសារជាមួយគ្នា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១២ កន្លងទៅ។ បន្ទាប់ពីរៀបការរួច លោក ស៊ុក សុភា បានដឹកដៃភរិយាដ៏ស្រស់ស្អាត ទៅបង្កើតគ្រួសារប្រកបដោយសុភមង្គល ព្រមទាំងខិតខំធ្វើការ ដោយមិនបានគិតគូចំពោះអាជីពសិល្បៈ ពោលគឺលោកហាក់ឃ្លាតចាកឆ្ងាយខ្លួនទាំងស្រុង ពីពិភពសិល្បៈ សូម្បីតែមកបង្ហាញខ្លួន ក្នុងចង្កោមអ្នកសិល្បៈ នៅស្រុកកំណើត ក៏មិនធ្លាប់ដែរ ។

គួររំឭកថា អតីតតារាសម្ដែង ធ្លាប់មានប្រជាប្រិយភាពខ្លាំង ទាំងរឿងអាស្រូវស្នេហា និងការងារសិល្បៈ លោក ស៊ុក សុភា ត្រូវបានមហាជនមួយចំនួន ស្ទើរតែភ្លេចមុខមាត់ទៅហើយ ដោយសារតែលោកបានឃ្លាតឆ្ងាយពីពិភពសិល្បៈ ប្រមាណជា ៦ឆ្នាំមកហើយ ខណៈបច្ចុប្បន្នលោកកំពុងរស់នៅ ជាមួយនឹងភរិយាដ៏ស្រស់ស្អាតរបស់លោក នៅឯប្រទេសអូស្រ្ដាលី៕

ស៊ុក​ សុភា
ស៊ុក​ សុភា
ស៊ុក​ សុភា និងក្រុមគ្រួសារ
ស៊ុក​ សុភា
សាររបស់ស៊ុក​ សុភា

ប្រភព : khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ស៊ុក សុភា